ចចាមអារាម៖ Marseille សម្លឹងមើល Olivier Giroud នៅរដូវខាងមុខ

មានសេចក្តីរាយការណ៍មួយនៅប្រទេសបារាំងបង្ហាញថាក្រុម Marseille កំពុងសម្លឹងមើលលទ្ធភាពផ្ទេរខ្សែប្រយុទ្ធរបស់ Arsenal កីឡាករ Olivier Giroud ក្នុងរដូវក្តៅខាងមុខនេះ ។

ប្រព័ន្ធផ្សព្វផ្សាយបារាំង L’Equipe បានអះអាងថាភាគីខាងក្របខ័ណ្ឌ Ligue 1 ត្រូវចំណាយប្រហែល 30-40 លានផោន បើដូចនេះ Arsenal នឹងត្រូវបាត់បង់ខ្សែប្រយុទ្ធម្នាក់ទៀត ខណៈពេលដែលអនាគតរបស់លោក Arsene Wenger និង Alexis Sanchez គឺជាប្រធានបទសំខាន់នៃការពិភាក្សានៅក្នុងក្រុម Arsenal ។

ខ្សែប្រយុទ្ធរូបនេះបានថា គាត់ចង់បន្តអនាគតរបស់គាត់នៅ Emirates ទៀត និងចង់ចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លិបកាលពីដើមរដូវកាលនេះមកម្លេះ ។

Giroud ប្រាប់ស្ថានីយវិទ្យុ RMC របស់បារាំង៖ នៅអង់គ្លេស ខ្ញុំអាចនឹងមានកុងត្រាខ្លី រឺវែងជាងនេះ ។នោះហើយជាមូលហេតុដែលខ្ញុំបន្តកិច្ចសន្យារបស់ខ្ញុំជាមួយក្រុមកាំភ្លើងធំ Arsenal ។

ក្រោយមកលោកត្រូវបានសួរអំពីការទំនាក់ទំនងជាមួយក្រុម Marseille ថាតើគាត់ពិតជាចាប់អារម្មណ៍ត្រឡប់ទៅបារាំងវិញរឺយ៉ាងណា?

Giroud និយាយ៖​ មែន ខ្ញុំចាប់អារម្មណ៍ ។

Giroud យល់ថាឱកាសរបស់គាត់នៅ Emirates នៅរដូវកាលនេះមិនការថមថយចុះ បន្ទាប់ពី Alexis Sanchez ។ ខ្សែប្រយុទ្ធនេះបង្ហាញខ្លួនបាន 778 នាទីនៅលើទីលានក្នុងក្របខ័ណ្ឌ Premier League បើប្រៀបធៀបជាមួយរដូវកាលមុនបង្ហាញខ្លូនបាន 2425 នាទី រកបានប្រាំបីគ្រាប់ក្នុងការប្រកួត 12លើកនៃការប្រកួតទាំងអស់ ។

Olivier Giroud បានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុម Arsenal នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយ តែបានក្លាយជាកីឡាករបំរុងរដូវកាលនេះ ។ ទោះជាយ៉ាងណា, ការវិលត្រឡប់ពីរបួសរបស់កីឡាករ Danny Welbeck បង្ហាញថាកីឡាករអន្តរជាតិបារាំងនេះអាចត្រូវចាកចេញជាមិនខាន៕

Leave a Reply

Your email address will not be published.


*


Scroll Up