អ្នកចាំទីកាំភ្លើងធំ Arsenal ទាំងពីរនាក់របួសមុនប្រកួតជាមួយ Westham

តាមរយៈគេហទំព័រផ្លូវការរបស់ Arsenal​ មុនពេលប្រកួតជាមួយក្រុម West Ham United លោក Arsene Wenger បានផ្តល់ដំណឹងថាអ្នកចាំទីទាំងពីរ Petr Cech និង David Ospina នឹងអវត្ត ហើយនឹងត្រូវជំនួសដោយអ្នកចាំទីជម្រើសទីបី Emiliano Martinez វិញ ។

ការប្រកួតក្របខ័ណ្ឌ Premier League របស់ Arsenal នៅចុងសប្តាហ៍នេះបានក្លាយជារឿងរ៉ាវធំនៅជុំវិញមជ្ឃដ្ឋានខាងក្រៅ ។

ក្រុមកាំភ្លើងធំត្រូវបើកទ្វារកីឡាដ្ឋានរបស់ខ្លួនទទួលភ្ញៀវ West Ham United នៅយប់ថ្ងៃពុធ ហើយទាមទារជ័យជម្នះជាទីបំផុត ។ មុនការប្រកួតមកដល់លោក Arsene Wenger បានផ្តល់ដំណឹងខ្លះៗទាក់ទងអំពីកីឡាករ មួយចំនួន៖

ខ្ញុំមិនដឹងថា Koscielny អាចចូលលេងបានវិញនៅពេលណាទេ ។ វាអាចប៉ុន្មានសប្តាហ៍ក្រោយ ឬប្រហែលរហូតដល់ប្រកួតនឹងក្រុម Crystal Palace នៅថ្ងៃចន្ទ ទី10 មេសា ។ គាត់ចូលបន្ទប់ស្កេននៅថ្ងៃនេះ យើងនឹងបានដឹងលទ្ធផលនៅថ្ងៃស្អែក ។

Laurent Koscielny ត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ពេលប្រកួតទល់នឹង Manchester City នៅសប្តាហ៍មុន មិនមែនមានតែគាត់ម្នាក់នោះទេ នៅមានកីឡាកររបួសផ្សេងទៀត ។

ប៉ុន្មានម៉ោងបន្ទាប់ពីសន្និសីទកាសែតបញ្ចប់លោក Wenger បញ្ជាក់ពីដំណឹងអាក្រក់របស់ Arsenal ថាអ្នកចាំទី Cech និងអ្នកចាំទី David Ospina មិនអាចលេងបាន ក្រុមកាំភ្លើងធំត្រូវប្រើអ្នកចាំទីជម្រើសទីបី Emiliano Martinez ជំនួសវិញ ។

សំណាងដែរ Chamberlain និង Ramsey កំពុងធ្វើតេស្តថ្ងៃនេះ។ រីឯ Mertesacker អាចជាប់ជាជំរើសដំបូងផងដែរ ។

គួររំលឹកថាដោយសារបញ្ហារបួសកីឡាករ Mertesacker មិនបានលេងការប្រកួតនានារបស់ Arsenal ចាប់តាំងពីខែមេសាឆ្នាំមុនមកក្រោយឈ្នះ 1-0 លើក្រុម Norwich មកម្លេះ ។ តែបន្ទាប់ពីខ្សែការពារ Laurent Koscielny របួស កីឡាករសញ្ជាតិអាល្លឺម៉ង់នេះត្រូវទទួលភារៈកិច្ចជំនួសវិញ ។

ជារឿងល្អដែល Mertesacker អាចត្រឡប់ចូលទីលានវិញ ហើយសង្ឃឹមថាកីឡាករ Alex Oxlade-Chamberlain និង Aaron Ramsey អាចនឹងបានចូលរួមជាមួយគាត់ដែរ ។

ទោះជាយ៉ាងណាអវត្តមានរបស់ខ្សែការពារ Laurent Koscielny នឹងក្្លាយជាបញ្ហាធំរបស់ Arsenal សង្ឃឹមថា Emiliano Martinez បង្ហាញសម្ថភាពខ្លួនបានល្អ ៕

Leave a Reply

Your email address will not be published.


*


Scroll Up