PSG និង Chelsea ចរចាជាមួយ Sanchez

មានការចរចារវាង Paris Saint-Germain និង Chelsea ជាមួយកីឡាករ Alexis Sanchez នៅលើការផ្លាស់ប្តូរពី Arsenal នៅរដូវក្តៅខាងមុខ នេះបើយោងតាមសារពត៌មានជាកីឡារជាភាសាបារាំង RMC Sport

សេចក្តីរាយការណ៍នេះបានអះអាងថាក្រុមម្ចាស់ជើងឯកបារាំងមួយនេះបានចាប់ផ្តើមការចរចាជាមួយកីឡាករអន្តរជាតិឈីលី ព្រមទាំងគ្រោងជួបភ្នាក់ងាររបស់គាត់ច្រើនដងនៅពីពាក់កណ្តាលខែមេសានេះ។

ភាគីខាងលោក Unai Emery ចាប់ចំណាប់អារម្មណ៍លើ Sanchez ខ្លាំង ដើម្បីយកជួយកីឡាករ Edinson Cavani ដែលខណៈនេះស៊ុតបញ្ចូលទីបាន 27 គ្រាប់ ក្នុងក្របខ័ណ្ឌ Ligue 1 ។

ប្រភពដ៏ជិតស្និតនឹង Sanchez ថាកីឡាករនេះក៏មានចំណាប់អារម្មណ៍លេងអោយ PSG ដែរ ។

ដោយឡែក ក្រុមតោខៀវ Chelsea វិញត្រូវបានគេរាយការណ៍ថា បានបើកកិច្ចពិភាក្សាជាមួយកីឡាករ Sanchez ដែរ ខណៈលោក Antonio Conte ជឿថាជាអ្នកគាំទ្រជាច្រើនចង់ឃើញកីឡាករវ័យ 28 ឆ្នាំរូបនេះមកទឹកដី Stamford Bridge ។

នេះមិនមែនជាលើកទីមួយទេដែលមានពត៌មានទាក់ទងជាមួយក្រុមតោខៀវ មកលើកីឡាករ Sanchez ក្នុិងពេលដែលលឺពត៌មានថាកីឡាករ Diego Costa អាចនឹងចាកចេញរដូវក្តៅនេះ។

លោក Arsene Wenger បានបញ្ជាក់ថា Sanchez នៅមិនទាន់យល់ព្រមបន្កកិច្ចសន្យាថ្មីទេ ត្រូវរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ។ យ៉ាងណាមិញ កីឡាករអន្តរជាតិឈីលីនេះមានបំណងបញ្ចប់កិច្ចសន្យារបស់ខ្លួននៅ Arsenal នៅរដូវក្តៅក្រោយ។

Arsenal ប្រហែលជាលក់ Sanchez អោយទៅ Chlesea ជាជាងទុកអោយកីឡាករនេះចាកចេញពីក្លិបដោយគ្មានតំលៃខ្លួនរដូវក្តៅខាងមុខ តែក៏ប្រហែលជាលក់អោយក្រុម PSG ដែរក្នុងតំលៃខ្លួនខ្ពស់មួយ ។

ទោះយ៉ាងនេះក្តី Sanchez ធ្លាប់បានបង្ហើបអោយដឹងថាគាត់ចង់លេងនៅទីក្រុងឡុងដ៏ទៀត នេះអាចបង្ហាញថាការផ្លាស់ប្តូរទៅកាន់ទីក្រុងប៉ារីសមិនអាចទៅរួចទេ ។​ លោក Wenger បានបញ្ជាក់ពេលថ្មីៗនេះថា ក្រុមកាំភ្លើងធំ Arsenal នឹងមិនលក់កីឡាករល្អរបស់ខ្លួនទៅកាន់គួរប្រកួតប្រជែងគេទៀតទេ ៕

Leave a Reply

Your email address will not be published.


*


Scroll Up