Bournemouth នៅតែប្រាថ្នាចង់បាន Wilshere

ក្រុម Bournemouth មានបំណងទិញយកកីឡាករ Jack Wilshere ពី Arsenal ជាអចិន្រ្តៃយ៍ ខណៈកិច្ចសន្យាខ្ចីជើងខិតជិតដល់ទីបញ្ចប់ ។

Bournemouth បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើការចុះហត្ថលេខាកីឡាករ Wilshere ក្រោយកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលវែងកាលពីរដូវក្តៅមុន ។

ស្របពេលនេះដែរ កីឡាករ Wilshere នៅតែជាកីឡាករបំរុងនៅឡើយក្នុងការប្រកួតបួនលើកចុងក្រោយរបស់ Bournemouth និងធ្លាក់ឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេសជាថ្មីម្តងទៀត។

ទោះយ៉ាងនេះក្តីលោក Eddie Howe ត្រូវបានគេដកស្រង់សម្តីក្នុងទូរទស្សន៍ Sky Sports ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថានៅចង់បានរូបគាត់។

ខ្ញុំតែងតែនិយាយថា យើងស្រឡាញ់លោក Jack យើងចង់ចុះហត្ថលេខាលើលោក ប៉ុន្តែការសម្រេចចិត្តទាំងអស់ស្ថិតជាមួយក្រុម Arsenal ផង​ និងជាមួយនឹងលោក Jack ផ្ទាល់ផង ។ យើងដឹងថា Jack សំឡឹងមើលអនាគតរបស់គាត់នៅកន្លែងផ្សេងរួចទៅហើយ ។

លោកបន្ត៖ ពេលគាត់ចូលរួមជាមួយយើង គាត់ផ្តោតទាំងស្រុងលើក្រុមនៅរដូវកាលនេះ ក្រោយរដូវក្តៅមកដល់ គាត់នឹងរៀបចំអនាគតរបស់គាត់ ។ ដូច្នេះមានរឿងជាច្រើនអាចផ្លាស់ប្តូរ យើងត្រូវផ្តោតលើលទ្ធផលនិងការប្រកួតដែលយើងមានពេលខាងមុខ។

Wilshere មិនចាកចេញពីកាំភ្លើងធំ Arsenal មកចូលរួមជាមួយ Bournemouth ទេ លោក Howe បានដឹងថា ខ្សែបំរើរូបនេះមិនសប្បាយចិត្តពីការកាត់ឈ្មោះចេញឡើយ ស្របពេលដែល Wilshere កំពុងមានរបួសកជើង រួមផ្សុំការខកខានមិនបានលេងច្រើនប្រកួត ហើយជឿជាក់ថាទំរង់លេងរបស់គាត់នឹងមិនធ្លាក់ចុះទេ ។

លោក Howe បានលើកថាបើទោះបីមានឬគ្មាន Wilshere លោកនៅតែអាចធ្វើបានពេលធ្វើដំណើរទៅកាន់ទឹកដីក្រុមហង្សក្រហម Liverpool នៅថ្ងៃពុធនេះ ។

Wilshere នឹងត្រឡប់ទៅក្រុម Arsenal វិញ នៅរឺមិននៅយើងមិនទាន់ច្បាស់ តែប្រសិនបើគាត់ចាកចេញមែន Bournemouth នឹងយករូបគាត់ជាអចិន្រ្តៃយ៍ ៕

Leave a Reply

Your email address will not be published.


*


Scroll Up