ចចាមអារ៉ាម៖ លោក Wenger ពិចារណាដឹកនាំក្រុម Real Madrid

អនាគតរបស់លោក Arsene Wenger ដែលកំពុងដឹកនាំ Arsenal នៅមិនទាន់ច្បាស់លាស់ ស្របពេលជាមួយគ្នានេះ ក៏ធ្លាប់លេចលឺថាលោកនឹងទៅដឹកនាំក្រុម Paris Saint Germain ដែរ តែឥឡូវនេះលឺថាដឹកនាំក្រុម Real Madrid ម្តង ។

ក្រុម Real Madrid កំពុងមានពិន្ទុនាំមុខក្នុងប្រទេសអេស្ប៉ាញ តែហាក់ដូចជាមិនអាចរក្សាកៅអីរបស់លោក Zinedine Zidane បាន ។

បើយោងតាមសារពត៌មាន The Metro៖ លោក Wenger ត្រូវបានរាយការណ៍ថា​ រូបលោកត្រូវបានគេដាក់នៅក្រោមការពិចារណាដើម្បីក្លាយជាអ្នកដឹកនាំថ្មីនៅទឹកដី Bernabeu ។

លោក Florentino Perez ប្រធានក្លឹប Real Madrid ត្រូវបានគេមើលឃើញថា រូបគាត់ផ្តល់ការកោតសរសើរយ៉ាងខ្លាំងលើលោក Wenger ហេតុដូច្នេះហើយ លោក Wenger អាចនឹងជំនួសលោក Zidane ប្រសិនបើ Zidane បរាជ័យក្នុងការប្រជែងពាននៅ La Liga ក្រោយដឺកនាំតាំងពីឆ្នាំ 2012 មក ។

ពាក្យចចាមអារ៉ាមខាងលើនេះកើតឡើងក្រោយពេលលេចលឺថាលោក Wenger ចង់ទៅ PSG ។ លោក Wenger ត្រូវបានគេរាយការណ៍ថាគាត់បានចរចាជាមួយក្លិបបារាំងនេះអស់រយៈពេលពីរសប្តាហ៍មកហើយ ដើម្បីជំនួសលោក Unai Emery នៅឯកីឡដ្ឋាន Parc des Princes នៅរដូវក្តៅនេះ។

ជាក់ស្តែងលោក Wenger បានធ្វើការសម្រេចចិត្តរួចទៅហើយពីអនាគតរបស់គាត់នៅក្រុម Arsenal ប៉ុន្តែគាត់មិនបើកចំហចំពោះការសម្រេចចិត្តរបស់គាត់នៅឡើយទេ។ តើពាក្យចរចាមអារ៉ាមដែលថាគាត់ទៅ PSG អាចជឿជាក់បានទេរ ស្របពេលដែលពាក្យចរចាមអារ៉ាមថ្មីកើតមានឡើងទៀតហើយនោះ ។

តែការពិតនៃបញ្ហានេះ លោក Wenger មានចំណាប់អារម្មណ៍លើក្លិបកំពូលនៅអឺរ៉ុប ដែលនេះបានក្លាយជាសំនួរលើរូបលោកថា តើលោកមានសម្ថភាពគ្រាប់គ្រាប់សម្រាប់ក្រុម Arsenal ហើយរឺនៅ? បើមិនទាន់គ្រប់គ្រាន់ទេ តើមកពីមូលហេតុអ្វី?

Leave a Reply

Your email address will not be published.


*


Scroll Up