Petr Cech អវត្តមានក្នុងជំនួបរវាង Arsenal និង Manchester City

អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal បានសំដែងការខកចិត្តនៅមុនពេលក្រុមរបស់ខ្លួនត្រូវប្រកួតជាមួយក្រុម Manchester City នៅថ្ងៃអាទិត្យនេះ ខណៈលោក Wenger ប្រាប់ថាអ្នកចាំទី Petr Cech នឹងអវត្តមាន ដោយសាររបួសពេលប្រកួតជាមួយក្រុម West Brom ។

វាជាស្ថានភាពដ៏អាក្រក់បំផុតសម្រាប់ក្រុម Arsenal ក្នុងរយៈពេលពីរបីខែនេះ ។ ការធ្លាក់ចេញពី Champions League ការបរាជ័យជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌ Premier League និងពាក្យចចាមអារ៉ាមមួយចំនួនស្តីអំពីអនាគតអ្នកគ្រប់គ្រងថ្មី និងការចាកចេញរបស់តារាឆ្នើម ។

Arsenal នឹងប្រឈមមុខជាមួយក្រុម Manchester City នៅថ្ងៃអាទិត្យនេះ លោក Arsene Wenger បានបង្ហើបឱ្យដឹងថា Arsenal នឹងត្រូវប្រកួតដោយគ្មានវត្តមានតារាឆ្នើមមួយចំនួនទៀត ។

លោក Wenger៖ ថ្ងៃអាទិត្យនេះយើងនឹងអវត្តមានអ្នកចាំទី Petr Cech ក្រៅពីនោះ Cazorla និង Perez ក៏ត្រូវអវត្តមានផងដែរ ។ ចំនែកកីឡាករ Santi Cazorla ត្រូវសំរាករយៈពេលយូរ អាចថាពេញមួយរដូវកាល ។

ក្រោយបានបង្ហាញខ្លួនអោយក្រុមជំរើសជាតិអាល្លឺម៉ង់ ខ្សែបម្រើ Mesut Ozil ប្រហែលជានឹងអាចអវត្តមានដែរដោយសារជំងឺរបស់ Ozil នៅមិនទាន់ធូរស្រាល ប្រហែលត្រូវសំរាកព្យាបាលរយៈពលេយូរ ។

Ozil បានលេងតែ 20 នាទីប៉ុណ្ណោះអោយក្រុមជំរើសជាតិអាល្លឺម៉ង់កំឡុងពេលប្រកួតជាមួយប្រទេសអាហ្សែបែសង់ ។

សង្ឃឹមថាកីឡាករអន្តរជាតិអាល្លឺម៉ង់នឹងអាចត្រឡប់ចូលការប្រកួតវិញ ។ កីឡការ Ozil បានអាក់ខានប៉ុន្មានប្រកួតចុងក្រោយអោយក្រុមកាំភ្លើងធំ Arsenal ជាពិសេសប្រកួតនិងក្រុម West Brom ។ លោក Wenger កំពុងរៀបចំផ្លាស់ប្តូរក្រុមលើផ្លូវងងឹតខណៈខ្លួនត្រូវជួបក្រុមខ្លាំង ក្នុងពេលដែលកីឡាករសំខាន់ៗរបួស ៕

Leave a Reply

Your email address will not be published.


*


Scroll Up