លោក Wenger ជឿជាក់ Sanchez និង Ozil នឹងបន្តកុងត្រាជាមួយ Arsenal

លោក Wenger បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមជុំវិញកីឡាករ Sanchez និងកីឡាករ Ozil​ ហើយជឿជាក់ពួកគេនឹងបន្តកុងត្រាជាមួយ Arsenal ។

លោក Arsene Wenger តាមរយៈគេហទំព័រផ្លូវការ Arsenal ថាអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ទាំងអស់ជឿជាក់ថាកីឡាករ Alexis Sanchez និង Mesut Ozil នឹងនៅ Arsenal ។ អ្នកទាំងពីរនៅសល់ 12ខែទៀតលើកិច្ចសន្យារបស់ខ្លួន ហើយត្រូវបានភ្ជាប់យ៉ាងខ្លាំងក្នុងការផ្លាស់ចេញពី Arsenal ។

រឿងសំខាន់គឺមិនមែនមានតែអនាគតរបស់លោក Arsene Wenger តែមួយទេនៅពេលនេះ។ សំណួរសួរថា តើកីឡាករ Alexis Sanchez និង Mesut Ozil នឹងនៅក្នុងក្លិបនេះផងដែររឺយ៉ាងណា?

កីឡាករ Sanchez បានផ្ដល់បទសម្ភាសមួយកាលពីម្សិលមិញជាភាសាឈីលីថា ក្នុងអំឡុងពេលនេះ គាត់រីករាយណាស់ក្នុងក្រុងឡុងដ៍ហើយចង់នៅទីក្រុងនេះបន្តទៀត។ មានទស្សនៈមួយចំនួនបានយល់ថា កីឡាករ Sanchez ទំនងចង់ចូលរួមជាមួយក្រុមតោខៀវ Chelsea ភ្លាមៗនេាះលោក Wenger បានចេញមកបកស្រាយ។

លោក Wenger៖ គាត់រីករាយលេងជាមួយក្រុមតែមួយគត់នៅក្រុងឡុងដ៏ ។ ខ្ញុំគិតថាមានតែ Arsenal ទេ ។ មែនយើងមិនទាន់បន្តកិច្ចសន្យារបស់គាត់ ហើយយើងសង្ឃឹមថាគាត់នឹងធ្វើវា ។ ខ្ញុំទទួលស្គាល់ថា គាត់ចង់ឈ្នះពាន នោះហើយជាអ្វីដែលកីឡាករទាំងអស់ចង់បាន ។

នេះជាអារម្មណ៍ស៊ាំសម្រាប់អ្នកគាំទ្ររបស់ក្រុម Arsenal ។ ក្រុមកាំភ្លើងធំបានលក់កីឡាករសំខាន់ៗមួយចំនួនទៅក្លិបដែលជាគូប្រជែងរបស់ខ្លួនកាលពីអតីតកាល រួមទាំងកីឡាករ Robin Van Persie និងកីឡាករ Emmanuel Adebayor ផងដែរ។

ពិតណាស់មុននេះវាបានកើតឡើងក្នុងពេលដែលយើងបានស្ថិតនៅក្នុងកាលៈទេសៈមួយដែលយើងត្រូវតែលក់កីឡាករល្អបំផុតរបស់យើង តែករណីទំាងនោះនឹងមិនកើតឡើងម្តងទៀតទេ។ គាត់សល់កិច្ចសន្យាមួយឆ្នាំ វាមិនមែនជាបញ្ហាបន្ទាន់សម្រាប់ក្លិបនោះទេ ។

មិនមែនមានតែ Sanchez ម្នាក់នោះទេដែលជាកីឡាករសំខាន់ Mesut Ozil ក៏នឹងផុតកុងត្រាក្នុងពេលដំណាលគ្នាដែរ ។

លោក Wenger បានបង្ហាញពីមូលហេតុដែលពួកគេមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី៖

កីឡាករទាំងអស់កំពុងផ្តោតអារម្មណ៍លើការប្រកួត ខណៈសល់តែពីរ រឺបីខែទៀតបញ្ចប់រដូវកាលនេះ ម្យ៉ាងពួគគេមិនទាន់ផុតកុងត្រានៅឡើយ ។ ខ្ញុំជឿថាអ្នកទាំងពីរនឹងបន្តនៅ ហើយសង្ឃឹមថាក្លិបនឹងអាចរកឃើញកិច្ចព្រមព្រៀងថ្មីមួយជាមួយពួកគេ ។

វានឹងក្លាយជារឿងអស្ចារ្យណាស់ប្រសិនបើកីឡាករ Alexis Sanchez និងកីឡាករ Mesut Ozil សម្រេចចិត្តនៅ Arsenal ។ តារាឆ្នើមទាំងពីរជាកីឡាករសំខាន់បំផុតនៅក្នុងក្លិប  សង្ឃឹមថាពួកគេទាំងពីរបន្តការកិច្ចព្រមព្រៀងរបស់ខ្លួននៅ Emirates រយៈពេលយូររដូវកាលក្រោយ។

Leave a Reply

Your email address will not be published.


*


Scroll Up