ចរចាមអារ៉ាម៖ Arsenal គ្រោងចំណាយ 21 លានផោនលើខ្សែប្រយុទ្ធ Patrik Schick របស់ Sampdoria

តាមសេចក្តីរាយការណ៍នៅប្រទេសអ៊ីតាលីបានបង្ហាញថាក្រុមកាំភ្លើងធំ Arsenal បានប្រជែងឈ្នះក្រុម Spurs ក្នុងការដេញថ្លៃលើកីឡាករវ័យ 21 ឆ្នាំរបស់ក្លឹប Sampdoria កីឡាករ Patrik Schick ។

ខ្សែប្រយុទ្ធរូបនេះរកបានគ្រាប់បាល់ចំនួនប្រាំពីរគ្រាប់ក្នុង 23 ប្រកួតសម្រាប់ក្លិបអ៊ីតាលីនៅរដូវកាលនេះ (តាមរយៈ Gianluca Di Marzio) ។

មានកីឡាករជាច្រើនមិនទាន់ប្រាកដប្រជាអំពីអនាគតរបស់គេនៅ Arsenal ប៉ុន្តែក្លឹបហាក់កំពុងបង្កើនការជ្រើសរើសរបស់ខ្លួនសម្រាប់រដូវកាលក្រោយ។

សារពត៌មាន Gianluca Di Marzio អះអាងថាក្រុមកាំភ្លើងធំ Arsenal ត្រូវបានកំណត់ដើម្បីជួបជាមួយអ្នកតំណាងរបស់ខ្សែប្រយុទ្ធក្រុម Sampdoria កីឡាករ Patrik Schick នេះ ប៉ុន្តែត្រូវប្រជែងជាមួយក្លិបភាគខាងជើងក្រុងឡុងដ៍ដែរគឺ Tottenham Hotspur ។

សារពត៌មានខាងលើបានបន្តអះអាងថាលោក Arsene Wenger នឹងចូលជួបជាមួយភ្នាក់ងារ Schick មុនពេលអ្នកតំណាងនេះជួបជជែកជាមួយនឹងក្រុម Spurs ។ តំលៃខ្លួនរបស់កីឡាករ Schick គឺប្រមាណ 25លានអុឺរ៉ូ តែក្រុមមាន់ខ្នាយមាសអាចផ្តល់អោយត្រឹមតែ 20លានអុឺរ៉ូប៉ុណ្ណោះ ។

Schick បានផ្ទេរពីក្រុម Sparta Prague របស់ឆែកមកក្របខណ្ឌ Serie A នៅដើមរដូវកាលមុន ហើយបង្ហាញទំរង់លេងរបស់ខ្លួនបានយ៉ាងល្អនៅអ៊ីតាលី។ សព្វថ្ងៃគេជាកីឡាករទីពីរដែលស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ។

កីឡាករ Olivier Giroud, Danny Welbeck និង Theo Walcott ស៊ុតបាល់បញ្ចូលទីបានតែប្រាំគ្រាប់ប៉ុណ្ណោះនៅ Premier League រហូតដល់ពេលនេះ ។ ច្បាស់ណាស់ថាក្រុមកាំភ្លើងធំ Arsenal ត្រូវការគ្រាប់បាល់បន្ថែមទៀតក្រៅពីកីឡាករ Alexis Sanchez ។ ជាសញ្ញាល្អ Patrik Schick ហាក់ដូចជាទទួលការរំពឹងទុកនិងមានសក្តានុពល ណាស់ ជាពិសេសចំពោះតំលៃខ្លួន ៕

Leave a Reply

Your email address will not be published.


*


Scroll Up