Sanchez ចង់លេងអោយតោខៀវ Chelsea

កីឡាករ Alexis Sanchez សង្ឃឹមថានឹងអាចលេងអោយក្រុម Arsenal រហូតដល់កិច្ចសន្យារបស់គាត់បញ្ចប់នៅរដូវក្តៅឆ្នាំ 2018 ។

កីឡាករអន្តរជាតិឈីលីអន្តរនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយការផ្លាស់ប្តូរចេញពីក្លិបនៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីលោកបានបដិសេធមិនព្រមបន្តកិច្ចសន្យាថ្មី។

អ្នកគ្រប់គ្រងកាំភ្លើងធំលោក Arsene Wenger ធ្លាប់បានលើកឡើងថាការពិភាក្សាលើកិច្ចសន្យាថ្មីនឹងត្រូវរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះសិន ស្របពេលដែលអ្នកគាំទ្រជាច្រើនរំពឹងកាន់តែខ្លាំងទៅៗថា Sanchez នឹងចាកចេញពីក្លិប ។

ទោះយ៉ាងនេះក្តី ក្នុងពេលដែលលោកបំពេញកាតព្វកិច្ចជាមួយក្រុមជំរើសជាតិឈីលី លោកបានថា គាត់មិនចាកចេញពីកាំភ្លើងធំទេរហូតដល់រដូវកាលក្រោយ ។

Sanchez ប្រាប់ទៅសារពត៌មាន The Metro៖ ខ្ញុំសប្បាយចិត្តនៅទីក្រុងឡុងហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចលេងរហូតដល់ចប់កិច្ចសន្យារបស់ខ្ញុំនៅ Arsenal ។

ខ្ញុំចង់លេងជាមួយក្រុមដែលមានឆន្ទៈ និងជោគជ័យ នៅទីក្រុងនេះដូចគ្នា ។

ខ្ញុំមានអាយុ 28 ឆ្នាំហើយ នៅមានកិច្ចការច្រើនពីមុខខ្ញុំ។ ខ្ញុំជាកីឡាករម្នាក់ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះខ្លួនឯង ។

ក្រុមកាំភ្លើងធំ Arsenal បានកំណត់តំលៃខ្លួនកីឡាករ Sanchez 50លានផោនរួចរាល់ហើយ ប្រសិនបើកីឡាករនេះមិនព្រមបន្តកិច្ចសន្យាថ្មីទេ ពួកគេនឹងលក់គាត់អោយទៅផ្សេង ជៀសវាងកិច្ចសន្យាចាស់បញ្ចប់ កីឡាករនេះនឹងផ្លាស់ប្តូរទៅក្លឹបណាមួយដោយគ្មានថំលៃខ្លួន ។

ក្រុម Bayern Munich និងតោខៀវ Chelsea ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរខ្សែបំរើប្រយុទ្ធនេះ ស្របពេលដែលកីឡាករ នេះបង្ហើបថាចង់លេងអោយក្រុមដែលនៅទីក្រុងដូចគ្នា នេះជាក់ស្តែងថាលោកចង់ផ្លាស់ប្តូរទៅទឹកដី Stamford Bridge ។

Leave a Reply

Your email address will not be published.


*


Scroll Up