Chelsea ចង់បាន Alexis Sanchez ជំនួស Eden Hazard

តាមរយៈគេហទំព័រ Sky Sport បានសរសេរថា៖ កីឡាករ Alexis Sanchez ជាកីឡាករល្អដែលតោខៀវ Chelsea អាចយកមកជំនួស Eden Hazard បាន ។

ខ្សែបំរើប្រយុទ្ធរបស់
ក្រុមកាំភ្លើងធំ Arsenal កីឡាករ Alexis Sanchez គឺជាបេក្ខជនល្អបំផុតដែល តោខៀវ Chelsea អាចយកមកជំនួស Eden Hazard ប្រសិនបើកីឡាករអន្តរជាតិបែលហ្ស៊ិកចាកចេញពី Chelsea នេះបើយោងតាមកម្មវិធីភ្ញៀវប្រចាំថ្ងៃរបស់ Premier League លោក Tony Gale និងលោក Leon Osman ។

កុងត្រារបស់ Sanchez នៅសល់រយៈពេល 15 ខែទៀតនៅ Emirates និងមិនទាន់ចុះហត្ថលេខាបន្តលើកុងត្រាថ្មីដោយការចរចាត្រូវអូសបន្លាយរយៈពេលយូររហូតដល់រដូវក្តៅឆ្នាំ 2018 ។

បើសិនជាកីឡាករអន្តរជាតិបែលហ្ស៊ិកចាកចេញមែន លោក Gale និងលោក Osman បានយល់ថាមានតែកីឡាករ Sanchez ប៉ុណ្ណោះដែលសាកសមឥតខ្ចោះអាចជំនួសបាន។

លោក Gale បានឱ្យដឹងតាមរយៈទូរទស្សន៍ Sky Sports News HQ ថា៖ ប្រសិនបើទីផ្សារដោះដូរកីឡាករបានចាប់ផ្តើមបើកទ្វារ ហើយបើ Eden Hazard ត្រូវបានផ្លាស់ប្តូរទៅក្លិប Real Madrid ចឹងក្លិបត្រូវរកអ្នកជំនួសគាត់ តើកីឡាករណាដែលសាកសមជំនួសតំណែងនេះ? មានតែកីឡាករ Alexis Sanchez ប៉ុណ្ណោះដែលល្អឥតខ្ចោះ ។

ប៉ុន្តែតើក្រុមកាំភ្លើងធំ Arsenal ព្រមលក់ឱ្យគាត់មក Chelsea ទេ? ខ្ញុំមិនប្រាកដថាកាំភ្លើងធំនឹងលក់គាត់អោយមកគូប្រជែងរបស់ពួកគេនោះឡើយ ។

ខ្ញុំគិតថាវាពិតជាមិនអាចទៅរួច ប៉ុន្តែរឿងមួយគឺ ការចរចាពីតំលៃខ្លួន បូករួមជាមួយកិច្ចសន្យារបស់គាត់ បើសិនជាគេមិនបន្តកិច្ចសន្យាទេ ចឹងតំលៃខ្លួនគាត់នឹងធ្លាក់ចុះ ដូចនេះក្រុមតោខៀវ Chelsea ត្រូវតំឡើងតំលៃខ្លួនរបស់គាត់ បើរឿងនេះអាចកើតឡើង តែអ្នកគាំទ្ររបស់ Arsenal នឹងស្រឡាំងកាំងជាមិនខាន។

អតីតខ្សែបម្រើក្រុម Everton លោក Osman ថាលោកអាចឃើញការផ្ទេរនេះកើតឡើង ។

លោក Osman បានបន្ថែមថា៖ ខ្ញុំអាចមើលឃើញថាវាអាចកើតឡើង ក្រុមតោខៀវ Chelsea មើលទៅពួកគេនឹងក្លាយជាម្ចាស់ជើងឯក។ ដូចពាក្យចាស់ថា ទោះក្រុមអ្នកខ្លាំងក៏ដោយ ក៏ត្រូវពង្រឹងក្រុមបន្ថែមដែរ គាត់នឹងក្លាយជាកីឡាករល្អឥតខ្ចោះសំរាប់ការបន្ថែមនេះ ។

ខ្ញុំគិតថាវាអាចកើតឡើង ប៉ុន្តែវាស្ថិតលើកីឡាករ Alexis Sanchez បើសិនជាគាត់ផ្លាស់មកមែន ព្រោះថានៅទីនោះគាត់នៅមានជម្រើសមួយផ្សេងទៀត ខ្ញុំគិតថាក្រុម Arsenal នឹងឱ្យផ្លាស់ទៅកន្លែងផ្សេងទៀតជាជាងមកក្រុមតោខៀវ Chelsea ។

Leave a Reply

Your email address will not be published.


*


Scroll Up