វិភាគ៖ ការព្រួយបារម្ភពីការធ្លាក់ចុះរបស់ក្រុមកាំភ្លើងធំ Arsenal

បច្ចុប្បន្នលោក Arsene Wenger កំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុតរបស់ខ្លួននៅក្នុងក្របខ័ណ្ឌ Premier League បានចាប់តាំងពីទទួលភារកិច្ចជាអ្នកគ្រប់គ្រងក្លិបកាលពីខែតុលាឆ្នាំឆ្នាំ 1996 មក។

ក្រុមកាំភ្លើងធំ Arsenal កំពុងតែបាត់បង់កៅអីសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ក្រោយបរាជ័យ 3 ទល់ 1 ជាមួយក្រុម West Bromwich Albion កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន។

ការបរាជ័យនេះកំពុងបង្កើនសម្ពាធកម្រិតថ្មីមួយទៀតដល់អ្នកគ្រប់គ្រងក្រុមកាំភ្លើងធំ Arsenal ។

ក្នុងចំណោមប្រាំប្រកួតចុងក្រោយ Arsenal ចាញ់បួនប្រកួតទៅហើយក្នុងក្របខ័ណ្ឌ Premier League ។ក្រុមកាំភ្លើងធំ Arsenal កំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមេសាឆ្នាំ 1995 មក តាំងពីជំនាន់លោក Stewart Houston ដឹកនាំ។ មានន័យថាលោកលោក Wenger កំពុងបែរចង្កូតរបស់ក្រុមកាំភ្លើងធំ Arsenal ទៅរកភាពធ្លាក់ចុះ ហើយអាចធ្លាក់ចុះកាន់តែជ្រៅមុនពេលអ្វីៗវិលមករកភាពប្រសើរឡើងវិញ។

ងាកមកមើលការប្រកួតទាំងប្រាំកន្លងមកនៅក្នុងក្របខ័ណ្ឌ Premier League ដែលក្រុមកាំភ្លើងធំ Arsenal បានបរាជ័យ ក្នុងនេាះមានក្រុម West Bromwich Albion ក្រុមហង្សក្រហម Liverpool ក្រុមតោខៀវ Chelsea និងក្រុម Watford ឈ្នះម្តងលើក្រុម Hull City ក្នុងលទ្ធផល 2-0 ។ ចំនែកបរាជ័យទាំងពីរលើក 10 ទល់ 2 ជាមួយក្រុម Bayern Munich បានក៏កំពុងបង្ហាញពីភាពធ្លាក់ចុះថ្មីដែរនៅ Champions League ។

ជារឿងល្អដែលក្រុមកាំភ្លើងធំ Arsenal បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ FA Cup តែគួររំលឹកថាពួកគេបានផ្តួលក្រុមតូចៗទើបឈានមកដល់វគ្គនេះ ហើយឥឡូវក្រុមកាំភ្លើងធំ Arsenal នឹងប្រឈមមុខនឹងក្រុមខ្លាំងវិញម្តង​ គឺក្រុម Manchester City នៅឯកីឡដ្ឋាន Wembley ។

ក្រោយសម្រាកអន្តរជាតិពួកគេត្រូវហ្វឹកហាត់ត្រៀមខ្លួនប្រកួតជាមួយក្រុមរបស់លោក Pep Guardiola នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ។ តើពួកគេអាចកក់កៅអីសំរាប់លេងនៅអឺរ៉ុបបានដែររឺទេបើសិនណាពួកគេបន្តចាញ់ទៀត?

ក្រុមកាំភ្លើងធំត្រូវធ្វើអ្វីៗគ្រប់យ៉ាងឥឡូវនេះ ពួគគេស្ថិតក្នុងចំណាត់ថ្នាក់លេខប្រាំមួយជំនួយក្រុមបិសាចក្រហម Manchester United ក្រោយក្រុមបិសាចក្រហម Manchester United បានឈ្នះការប្រកួតនៅថ្ងៃអាទិត្យសប្តាហ៍ជាមួយគ្នានេះ។

សភាពគួរឱ្យបារម្ភមួយទៀតគឺឥឡូវនេះក្រុមរបស់លោក Tony Pulis កំពុងនាំមុខក្រុមរបស់លោក Jose Mourinho ក្រោយដឹកនាំឈ្នះការប្រកួតជាមួយលោក Arsene Wenger បាននៅក្នុងទឹកដីរបស់ខ្លួន។ ស្ថិតិបានបង្ហាញថាអ្នកគ្រប់គ្រងសញ្ជាតិវេលនេះមានភាគរយគ្រប់គ្រងបាលជាមធ្យម 63% នៃការប្រកួតជាមួយក្រុមកាំភ្លើងធំ។ នោះហើយជាជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរបំផុតរបស់ក្រុម Arsenal ។

តើអ្នកគិតថាក្រុម Arsenal អាចយកឈ្នះលើក្រុមរបស់ក្រុម Manchester City បានដែររឺទេ?

Leave a Reply

Your email address will not be published.


*


Scroll Up