Hector Bellerin មិនចាប់អារម្មណ៍ប្តូរទៅ Barcelona ទេតែអាចទៅ Manchester City

កីឡាករអន្ដរជាតិអេស្ប៉ាញ Hector Bellerin អាចនឹងក្លាយជាកីឡាករចុងក្រោយបំផុតដែលនឹងត្រូវប្តូរពី Arsenal ទៅកាន់ Manchester City ក្នុងរដូវក្តៅនេះ។

កីឡាករវ័យក្មេងនេះធ្លាប់បានប្តេជ្ញាចិត្តថានឹងចុះកិច្ចព្រមព្រៀងប្រាំមួយឆ្នាំទៀត បើសិនជាអ្នកចាត់ការសញ្ញាតិបារាំងនេះនៅបន្តដែរ។

ក្រុមកាំភ្លើងធំ Arsenal បានដាក់សំណើរកិច្ចព្រមព្រៀងពីរឆ្នាំថ្មីរួចទៅហើយ សម្រាប់លោក Wenger តែមើលទៅលោកហាក់ដូចជាបដិសេធការផ្តល់ជូននេះ។

លោក Pep Guardiola ធ្លាប់បានចុះហត្ថលេខាយកកីឡាករ Samir Nasri ខ្សែការពារ Gael Clichy និង Bacary Sagna ពី Arsenal ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ហើយ Bellerin អាចក្លាយជាកីឡាករបន្តាប់នៅរដូវក្តៅនេះ។

Bellerin ត្រូវបានគេកំណត់ថាអាចនឹងជំនួសអតីតកីឡាករ Arsenal Bacary Sagna ដែលកិច្ចសន្យានឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

Leave a Reply

Your email address will not be published.


*


Scroll Up