លេចលឺថា Henry នឹងជំនួសលោក Wenger

វិរៈបុរស និងជាអតីតកីឡាកររបស់កាំភ្លើងធំ Arsenal កីឡាករ Thierry Henry ត្រូវបានគេពិភាក្សាអំពីលទ្ធភាពនៃការជំនួសដំណែងអ្នកចាត់ការទូទៅបច្ចុប្បន្នលោក Arsene Wenger ។

លោកបាននិយាយថា៖ លោកមិនប្រាកដទេថាការងារនេះសាកសមសំរាប់គាត់រឺអត់។

បច្ចប្បន្ន វិរៈបុរសនេះកំពុងស្ថិតក្នុងតំណែងជាជំនួយការគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ែលហ្សិក ជាមួយលោក Roberto Martinez បានសារភាពថាគាត់មានបំណងក្លាយជាគ្រូបង្វឹកម្នាក់មែន។

ទោះជាយ៉ាងណាលោក Thierry Henry មិនប្រាកដថានេះជាពេលវេលាត្រឹមត្រូវឡើយដើម្បីត្រឡប់ទៅទីក្រុងឡុងដ៍ ស្របពេលដែលអនាគតរបស់លោក Arsene Wenger ស្ថិតក្នុងស្ថានភាពមិនជាក់លាក់។

កិច្ចសន្យារបស់លោក Wenger នឹងផុតកំណត់នៅរដូវក្តៅនេះ គាត់ត្រូវបានគេរំពឹងថាគាត់នូវរក្សាជំហរមិនបញ្ជាក់ពីអនាគតរបស់គាត់ទេ រហូតដល់ចប់រដូវកាល ។

Thierry Henry បានប្រាប់សារពត៌មានបារាំង Canal Plus ថា៖ វាមិនអាស្រ័យលើខ្ញុំទេ មានរឿងខ្លះដែលយើងត្រូវបានគោរព វាជាក្លិបចាស់ដែលស្ថិតក្នុងបេះដូងរបស់ខ្ញុំ ហើយខ្ញុំក៏មិនទាន់ដុះស្លាបដែរ ។

ឈ្មោះរបស់ខ្ញុំ ភាពជោគជ័យរបស់ខ្ញុំ ទទួលបានដោយសារលោក Wenger ។ ខ្ញុំពិបាកពិពណ៌នាណាស់អំពីការគោរពរបស់ខ្ញុំចំពោះអ្វីៗដែលគ្រូបង្វឹកម្នាក់នេះផ្តល់អោយខ្ញុំ ។

តើខ្ញុំត្រៀមខ្លួនរួចរាល់ហើយរឺនៅ? ខ្ញុំមិនទាន់ច្បាស់ទេ ហើយក៏គ្មានអ្នកណាដឹងដែរ ប៉ុន្តែខ្ញុំក៏ត្រូវការសិក្សាស្វែងយល់ពីការងាររបស់ខ្ញុំដែរ ។

លោក Henry បានបន្ថែមទៀតថា៖ ក្នុងជីវិតរបស់ខ្ញុំមិនទាន់គិតអំពីគោលបំណងក្លាយជាគ្រូបង្វឹកនៅឡើយទេ ។ មែនខ្ញុំស្រឡាញ់ និងចង់ក្លាយជាគ្រូបង្វឹកមែន ប៉ុន្តែមិនមែនពេលនេះទេ ។

ការរំពឹងទុករបស់លោក Henry ក្នុងការវិលត្រឡប់ទៅកាន់ក្លិបចាស់វិញ ព្រោះបានចងអោយអ្នកគាំទ្រទទួលអារម្មណ៍រំភើប ដោយសារកង្វះបទពិសោធន៍មានន័យថាគាត់នៅមិនទាន់អាចក្លាយជាអ្នកគ្រប់គ្រងជំនួសលោក Wenger បានទេ ៕

Leave a Reply

Your email address will not be published.


*


Scroll Up