ភ្នាក់ងាររបស់កីឡាករ Andrea Belotti ថា Arsenal ត្រូវចំណាយ €100លាន

លោក Sergio Lancini ភ្នាក់ងាររបស់កីឡាករ Andrea Belotti ខ្សែប្រយុទ្ធរបស់ Torinoបានរាយការណ៍ថា Arsenal ត្រូវចំណាយ 100លាន រឺ £86.5លាន ដើម្បីផ្ទេរពីអ៊ីតាលីមកអង់គ្លេស។

លោក Arsene Wenger ត្រូវបានគេគិតថាមានគោលដៅស្រួច លើកីឡាករអន្ដរជាតិអ៊ីតាលីសម្រាប់ជំនួស Olivier Giroud ដែលត្រៀមខ្លួនជាស្រេច ក្នុងការចុះហត្ថលេខាថ្មីរបស់លោក។ ទោះជាយ៉ាងណា, €100លានសម្រាប់តារាបាល់ទាត់ 21 ឆ្នាំរូបនេះហាក់ដូចជាមិនសមតម្លៃអោយ Arsenal បំពេញតាមការទាមទាររបស់ក្លិបអ៊ីតាលីនេះទេ។

Lancini ប្រាប់ថាមានក្លិបជាច្រើនមានការចាប់អារម្មណ៍ €65លាន គឺមិនគ្រប់គ្រាន់ទេ គួរតែ €100លាន។

ក្រុមកាំភ្លើងធំ Arsenal មិនដែលចំណាយប្រាក់ច្រើននៅក្នុងទីផ្សារផ្ទេរទេ យ៉ាងណាជាមួយនឹងកីឡាករ Alexis Sanchez របស់នាពេលអនាគត Arsenal អាចប្រោះថវិកាសម្រាប់កីឡាករជម្រើសជាតិអ៊ីតាលីនេះ។

ខ្សែរប្រយុទ្ធអីុតាលីនេះបង្ហាញខ្លួន 26 លើកក្នុង 54 ប្រកួតចុងក្រោយរបស់ខ្លួន បានតាំងចិត្ដថា លុះត្រាតែក្រុម Arsenal យល់ព្រមបង់ £86.5លាន ទើបចាកចេញពីអុីតាលី។

ផ្អែកលើទំរង់លេងរបស់ Olivier Giroud អាចបង្ខំឱ្យលោក Wenger បំភ្លេចរឿងរកខ្សែប្រយុទ្ធ ហើយងាកមកពង្រឹងតំបន់កណ្តាលវិញម្តង។ 

Leave a Reply

Your email address will not be published.


*


Scroll Up