Olivier Giroud៖ ឈ្នះពានមានអីសំខាន់ អ្វីដែលសំខាន់នេាះគឺខ្ញុំរីករាយនៅ Arsenal

កីឡាករ Olivier Giroud បានបង្ហើបអោយដឹងថា អាជីពបាល់ទាត់របស់ខ្ញុំមិនមែនកំណត់សំខាន់ថាត្រូវតែឈ្នះពាននេាះទេ អ្វីដែលសំខាន់នេះគឺខ្ញុំរីករាយនៅរួមរស់ជាមួយកាំភ្លើងធំ Arsenal ។

ខ្សែប្រយុទ្ធបារាំងនេះរកបានពីរគ្រាប់ក្នុងជ័យជម្នះ 3 ទល់ 1 លើប្រទេស Luxembourg កាលពីថ្ងៃសៅរ៍​ ។

កីឡាករ Olivier Giroud បានទទួលស្គាល់ថាការឈ្នះពានរង្វាន់ Premier League មិនមែនជាកត្តាកំណត់ពីភាពេជោគជ័យក្នុងអាជីពរបស់គាត់ឡើយ នៅ Arsenal ។

ទំរង់លេងរបស់ខ្សែប្រយុទ្ធបារាំងនេះដូចជាធ្លាក់ចុះបាត់បង់កៅអីដប់មួយនាក់ដំបូងជាមួយក្រុមកាំភ្លើងធំ Arsenal នៅរដូវកាលនេះ ។ ប៉ុន្តែ Giroud នៅតែអាចរកគ្រាប់បាល់បានចំនួនប្រាំបីដងក្រោយការផ្លាស់ប្តូរអោយចូលលេង គាត់នៅតែជាផ្នែកសំខាន់មួយនៃក្រុមភាគខាងជើងក្រុងឡុងដ៍នេះ។

ក្រោយបញ្ចប់ភារកិច្ចជូនប្រទេសកំនើតកាលពីថ្ងៃសៅរ៍ និងអាចរកគ្រាប់បាល់បានពីរគ្រាប់ផងលើប្រទេស Luxembourg លទ្ធផល 3 ទល់ 1 មក គាត់បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តី L’Equipe ថានឹងពិភាក្សាពីអាជីពរបស់ខ្លួននៅ Arsenal ។

លោកបានពន្យល់ថា៖ ឈ្នះពានគឺជាអាទិភាពមួយសម្រាប់ក្រុម ប៉ុន្តែទីបំផុតសម្មតិផលទាំងនេាះមិនមែនជាអ្វីដែលគាត់ចង់បានទេ ។ ឈ្នះពានជាគោលដៅរបស់ខ្ញុំមែន តែវាមិនមែនជាកត្តាកំណត់ក្នុងអាជីពរបស់ខ្ញុំទេ ខ្ញុំសប្បាយចិត្តណាស់នៅ Arsenal ។

អ្នកគ្រប់គ្រងក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger រដូវកាលនេះបានទទួលរងនូវការរិះគត់ និងរងកំហឹងពីសំណាក់អ្នកគាំទ្រកាន់តែច្រើនទៅៗ ។

ក្នុងឆ្នាំ 2004 ជាឆ្នាំចុងក្រោយកេបង្អស់របស់ក្រុមកាំភ្លើងធំ Arsenal ដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និងពាន FA Cup កាលពីឆ្នាំ 2014 គិតទៅចាប់ពីពេលនោះមកមិនទាន់បានឈ្នះពានអ្វីទៀតទេ ។

ក្រុមអ្នកគាំទ្របានខកចិត្តជាមួយនឹងការខ្វះខាតនៃការរីកចម្រើនរបស់ក្លិបនេះក្រោមការដឹកនាំរបស់អ្នកគ្រប់គ្រងសញ្ជាតិបារាំងនេះ ពួកគេកំពុតរងចាំមើលនៅចុងបញ្ចប់នៃរដូវកាលនេះ តើលោកនឹងលាឈប់រឺយ៉ាងណា?

គួររំលឹកដែរថា លោក Wenger នៅមិនទាន់បញ្ជាក់នៅឡើយទេចំពោះកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំដែលក្លិបបានដាក់អោយ ៕

Leave a Reply

Your email address will not be published.


*


Scroll Up