វិភាគ៖ David Ospina ចេញពីកាំភ្លើងធំ

អ្នកចាំទីកីឡាករ David Ospina ខកចិត្តនឹងកាំភ្លើងធំ Arsenal ហើយដាក់កំហិតថាខ្លួននឹងចាកចេញពីក្រុមយក្សអឺរ៉ុបនេះ ។

បើយោងតាមសារពត៌មានបាល់ទាត់តួកគី៖ ក្រុម Fenerbahce ក៏បានផ្តល់ចំណាប់អារម្មណ៍របស់ខ្លួនជាថ្មីម្តងទៀតលើអ្នកចំទីក្រុមកាំភ្លើងធំ Arsenal កីឡាករ David Ospina នេះដែរ ។

អ្នកចាំទីអន្តរជាតិកូឡុំប៊ីនេះ ជាអ្នកចាំទីលំដាប់ពិភពលោកទីបីរបស់ក្លិប Arsenal ដែលលោក Arsene Wenger បានត្រឹមដាក់អោយបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់អ្វីមួយ ដូចជាក្របខ័ណ្ឌ Champions League និង FA Cup លើកលែងតែការប្រកួតជាមួយ Lincoln City ។

អ្នកចាំទីនេះបង្ហាញខ្លួនបានតែ 11លើក របូតគ្រាប់បាល់ 17គ្រាប់ តែទោះបីជាបង្ហាញខ្លួនបានតិចក្តីនៅរដូវកាលនេះ រូបគាត់ត្រូវបានគេចាប់អារម្មណ៍ខ្លាំងណាស់ដែរ ។ បើនិយាយពីអារម្មណ៍របស់អ្នកចាំទីកំពូលមួយរូប កីឡាករកូឡុំប៊ីនេះមិនពេញចិត្តនឹងការចែករំលែកភារកិច្ចជាមួយអ្នកចាំទី Cech ទេ និងចង់បង្ហាញខ្លួនអោយបានកាន់តែច្រើនជាងនេះ ។ ចុងបញ្ចប់នៃរដូវកាលនេះ លោកត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយលោក Wenger លើអនាគតរបស់លោក បើករណីដែលលោកបរាជ័យក្នុងការទាមទារអោយមានការធានាណាមួយនៅលើពេលវេលាបង្ហាញខ្លួន គឺលោកចង់ជាប់ជាជំរើសដំបូងអោយបានច្រើនដង បើមិនដូច្នោះគាត់ទាមទារចាកចេញពីក្លិប ។

កំរិតលេងរបស់អ្នកចាំទី Ospina ត្រូវបានគេចាប់អារម្មណ៍ចាប់តាំងពីគាត់បានចូលរួមជាកាំភ្លើងធំតាំងពីឆ្នាំ 2014 មកម្លេះ កាំភ្លើងធំមិនគួរសម្រេចចិត្តឱ្យគាត់ចាកចេញទេ។

ក្លិបជាច្រើនបានចាប់អារម្មណ៍ទាក់ទាញរូបគាត់នៅរដូវក្តៅមុន ប៉ុន្តែគាត់បានសម្រេចចិត្តជ្រើសរើសបន្តភារកិច្ចជាមួយកាំភ្លើងធំ Arsenal ដើម្បីព្យាយាមយកកន្លែងមួយនៅក្នុងជម្រើសដំបូងរបស់លោក Wenger ដែលជាទង្វើរគួអោយកោតសរសើរ។ ដោយឡែកក្លឹប Fenerbahce ធ្លាប់បានសរសើរអ្នកចាំទីនេះអស់រយៈពេលដ៏យូរមក ហើយកំពុងព្យាយាមរកការចុះហត្ថលេខាលើគាត់ម្តងទៀតនៅពេលដែលបង្អួចផ្ទេរកីឡាករបើក។

កិច្ចសន្យារបស់កីឡាករ Ospina ផុតកំណត់នៅរដូវក្តៅនៃឆ្នាំ 2019 មានន័យថាកាំភ្លើងធំនៅតែអាចមានលទ្ធភាពរក្សាគាត់នៅទីនេះ ដែលផ្ទុយពីអ្វីដែលគាត់ចង់បាន ប៉ុន្តែអាចនិយាយបានថានឹងខូចប្រយោជន៍ដល់ទឹកចិត្តក្រុមទៅវិញ។

ចុងក្រោយទោះការសំរេចចិត្តរបស់លោក Wenger យ៉ាងណា ពេលបញ្ចប់រដូវកាលយើងគ្រាន់តែអាចសង្ឃឹមថាវាជាការសម្រេចចិត្តដែលល្អបំផុតសម្រាប់កាំភ្លើងធំ Arsenal ។

Leave a Reply

Your email address will not be published.


*


Scroll Up