លោក Wenger៖ កិច្ចសន្យាលើការចរចារវាង Sanchez & Ozil ត្រូវរង់ចាំរហូតដល់រដូវក្តៅ

អ្នកគ្រប់គ្រងក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយថាមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីណាមួយនៅឡើយទេជាមួយកីឡាករ Alexis Sanchez និងកីឡាករ Mesut Ozil ការចរចាបន្ថែមទៀតត្រូវរង់ចាំរហូតដល់រដូវក្តៅសិន។

អនាពេលអនាគតរបស់កីឡាករទាំងពីររូបនេះ បានក្លាយជាប្រធានបទក្តៅនៅក្នុងប៉ុន្មានខែចុងក្រោយនេះ ខណៈ Arsenal ចង់អោយអ្នកទាំងពីរបន្តកុងត្រាថ្មី តែហាក់ដូចជាមិនអាច។

យោងតាមសេចក្តីរាយការណ៍មួយបានអះអាងថា ក្រុមកាំភ្លើងធំ Arsenal កំពុងព្យាយាមបញ្ចុះបញ្ចូលនូវការទាមទារប្រាក់តំលៃខ្លួនរបស់កីឡាករទាំងពីរ ខណៈពេលចុងក្រោយនេះគេសង្កេតឃើញថាកីឡាករ Sanchez បានបង្ហាញពីបំណងមិនពេញចិត្តនៅបន្តកាន់តែស្តែងទៅៗ។

ទន្ទឹមនឹងនោះដែរកីឡាករ Ozil នៅមិនទាន់ច្បាស់ការ ទោះបីលោកធ្លាប់ព្រលយពាក្យថាគាត់នឹងនៅបន្តក្នុងក្លិបនេះប្រសិនបើលោក Wenger នៅជាអ្នកដឹកនាំក៏ដោយ ព្រោះហេតុថាពេលនេះអ្នកគ្រប់គ្រងសញ្ជាតិបារាំងលោក Asene Wenger មិនទាន់បញ្ជាក់ថាតើលោកនឹងបន្តនៅរឺយ៉ាងណាទេ ខណៈកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅរដូវក្តៅនេះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ beIN SPORTS លោក Wenger បាននិយាយថា៖ ឥឡូវនេះការចរចាកិច្ចសន្យាថ្មីរវាងក្លិបនិងកីឡាករទាំងពីរនឹងត្រូវរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ម្យ៉ាងទៀតនៅពេលនេះជាមួយកីឡាករ Sanchez យើងមិនទាន់មានកិច្ចព្រមព្រៀងណាមួយឡើយ។ យើងនឹងពិភាក្សារគ្នានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយយើងនឹងនិយាយអំពីវាអំឡុងពេលរដូវក្តៅនេះ “។
ដូចគ្នានេះជាមួយនឹងកីឡាករ Ozil ដោយសារតែមួយរយៈពេលចុងក្រោយនេះយើងមិនអាចរកកិច្ចព្រមព្រៀងណាមួយបាន ដូច្នេះជាការល្អយើងនឹងដោះស្រាយរាល់បញ្ហា និងចរចារគ្នានៅរដូវក្តៅតែម្តង។

ពត៌មានអំពីការចាកចេញរបស់កីឡាករ Sanchez ត្រូវបានអ្នកគាំទ្រមួយចំនួនធំជឿជាក់ថាអាចកើតមាននៅរដូវក្តៅនេះ ប៉ុន្តែវាស្ថិតលើក្រុម Arsenal ដែរ តើអាចបញ្ចប់រដូវកាលនេះបានកំរិតណា ហើយ តើអ្នកណានឹងដឹកនាំនៅរដូវកាលក្រោយ។

ខណៈពេលដែលក្លិបកំពុងស្ថិតក្នុងស្ថានភាពអាក្រក់មួយរយៈកន្លងមកនេះ
កាំភ្លើងធំ Arsenal នៅមានឱកាសឈ្នះពានរង្វាន់មួយក្នុងក្របខ័ណ្ឌ FA Cup។

ក្រុម Arsenal នៅមានពីរប្រកួតក្នុងដៃ បើទោះបី បានធ្លាក់មកចំណាត់ថ្នាក់ទីប្រាំមួយមានប្រាំពិន្ទុតាមពីក្រោយក្រុមហង្សក្រហម Liverpool មែននោះ។

Leave a Reply

Your email address will not be published.


*


Scroll Up