លោក Wenger បានបដិសេធ សំណើរ £30លានក្នុងមួយឆ្នាំពី Super League របស់ចិន

លោក Arsene Wenger បានច្រានចោលការផ្តល់ជូន £30លាន​ ក្នុងមួយឆ្នាំ ពីក្លឹប Super League របស់ចិន។

អនាគតរបស់លោក Wenger នៅ Arsenal នៅតែមិនទាន់ច្បាស់ ខណៈកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅរដូវក្តៅនេះ។ អ្នកចាត់ការសញ្ជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរចេញពីទឹកដី Emirates ប៉ុន្តែករណីផ្លាស់ប្តូរទៅប្រទេសចិន ត្រូវបានគេចាត់ទុកថាជាជម្រើសក្រៅផ្លូវការមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណា, សារពត៌មាន Metro និយាយថា អ្នកចាត់ការវ័យ 67 ឆ្នាំរូបនេះ មានឱកាសច្រើនដើម្បីគ្រប់គ្រងក្លឹបមួយនៅក្នុងប្រទេសចិន ព្រមទាំងអាចក្លាយជាអ្នកចាត់ការដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅក្នុងពិភពលោក។ លោក Wenger ថាលោកមិនបានចាប់អារម្មណ៍នោះទេ ព្រោះការប្រកួតប្រជែងនៅទីនោះនៅមានកំរិត។

លោក Wenger ធ្លាប់បានប្រាប់ហើយថា លោកមិនចូលនិវត្តន៍ទេ និងបន្តគ្រប់គ្រងនៅរដូវកាលក្រោយ តែមិនដឹងក្លឹបណា បើទោះបីជាលោកបានសម្រេចចិត្តចាកចេញពី Arsenal​ ក្តី ។

មានសេចក្តីរាយការណ៍មួយថា Arsenal នៅតែត្រូវការលោក Wenger ហើយចង់បន្តកិច្ចសន្យារយៈពេលពីរឆ្នាំទៀត។ អនាគតរបស់លោកនឹងលាតត្រដាងនៅក្នុងរយៈពេលពីរខែខាងមុខនេះ។

Leave a Reply

Your email address will not be published.


*


Scroll Up