Arsenal Ladies ចុះកិច្ចសន្យាលើកីឡាការនីជម្រើសជាតិអង់គ្លេស U19 និង U20

គេហទំព័រផ្លូវការរបស់ Arsenal ប្រកាសចុះហត្ថលេខាកិច្ចសន្យាថ្មីលើកីឡាការនីពីររូបគឺ Carla Humphrey និង Chloe Kelly ក្រោយបានបញ្ចេញទេពកោសល្យយ៉ាងល្អ ក្នុងការហ្វឹកហាត់ជាមួយក្លឹបកន្លងមក។

កីឡាការនីទាំងពីរធ្លាប់បង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិអោយក្រុមជម្រើសជាតិអង់គ្លេស U19 (Chloe Kelly) និង U20 (Carla Humphrey) ។ Chloe បានទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយ U17 ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានក្លាយជាប្រធានក្រុមជាង 20 ដង។

អ្នកចាត់ការ Pedro Martinez Losa ថា: ខ្ញុំសប្បាយចិត្តខ្លាំងណាស់ចំពោះកិច្ចសន្យាថ្មីនេះ។ យើងកំពុងបណ្តុះបណ្តាលថ្នាលយុវជន អោយមានសមត្ថភាព ទេពកោសល្យខ្ពស់ នៅពេលនេះយើងទទួលបានលទ្ធផលហើយ។ សូមអបអរសាទរ Chloe និង Carla លើកិច្ចសន្យាជាថ្មីរបស់ពួកគេ សង្ឃឹមថាគេនឹងប្រឹងប្រែងបន្តដើម្បីទទួលបានជោគជ័យមួយ Arsenal Ladies។

Leave a Reply

Your email address will not be published.


*


Scroll Up