លោក Arsene Wenger បានយល់ព្រមបន្តកុងត្រាថ្មីពីរឆ្នាំទៀត

ឥឡូវនេះលោក Arsene Wenger បានយល់ព្រមបន្តកុងត្រាថ្មីពីរឆ្នាំទៀត បន្ទាប់ពីមានជំនួបពិភាក្សាគ្នាជាមួយក្រុមប្រឹក្សាភិបាលរបស់ក្រុមកាំភ្លើងធំ Arsenal ។

តាមរយៈគេហទំព័រ The Mirror បានធ្វើសេចក្តីរាយការណ៍ថាលោក Arsene Wenger បានយល់ព្រមចុះកិច្ចសន្យាថ្មីមួយរយៈពេលពីរឆ្ជាំជាមួយនឹងក្រមកាំភ្លើងធំ Arsenal ដើម្បីបន្តកិច្ចសន្យាចាស់ដែលនឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ។

ទោះជាយ៉ាងណាគេហទំព័រ The Mirror បញ្ជាក់ថាលោកមិនទាន់បានចុះហត្ថលេខាជាផ្លូវការនៅឡើយទេ ។ គេហទំព័រដដែលនេះបានបន្តថា លោក Wenger បានចូលរួមប្រជុំបិទទ្វារជាមួយម្ចាស់ភាគហ៊ុនលោក Stan Kroenke និងក្រុមប្រឹក្សាភិបាលក្រុមកាំភ្លើងធំ ។ កិច្ចប្រជុំនោះនិយាយអំពីអនាគតរបស់គាត់ និងប្រតិកម្មប្រឆាំងតវា៉របស់អ្នកគាំទ្រដែលឈានដល់កំរិតកម្ពស់ថ្មីមួយក្នុងអំឡុងពេលកាំភ្លើងធំប្រកួតចាញ់ 3 ទល់ 1 លើក្លិប West Bromwich Albion ។

អ្នកចាត់ការទូទៅចាស់វស្សារបស់ក្រុមកាំភ្លើងធំ Arsenal ដែលកំពុងបានឈរកាន់តំណែងនេះអស់រយៈពេលជាង 21 ឆ្នាំ ចុងក្រោយនេះទើបតែបានផ្ដល់បទសម្ភាសមួយ កំឡុងពេលដែលលោកស្ថិតនៅទីក្រុងប៉ារីសក្នុងឳកាសសម្រាកអន្ដរជាតិ។

នៅ Premier League តាំងពីឆ្នាំ 1995 មក គួបផ្សុំនឹងលទ្ធផលប្រាំប្រកួតចុងក្រោយ កាំភ្លើងធំ Arsenal ប្រកួតចាញ់បួនលើកជាប់ៗគ្នាដូចនេះទៀត លោកមិនគួរបន្តដឹកនាំទៀតទេ រីឯពត៌មានស្តីអំពីអនាគតរបស់លោកដែលថានឹងបន្តដឹកនាំនោះ ក៏មិនត្រូវប្រកាស់នៅពេលនេះដែរ ។

ចំនែកស្ថានភាពអនាគតរបស់តារាឆ្នើមទាំងពីរ កីឡាករ Alexis Sanchez និងកីឡាករ Mesut Ozil ក៏ជាផ្នែកដ៏សំខាន់មួយដែរនាពេលបច្ចុប្បន្ន ។ តារាទាំងពីរអាចនឹងចាកចេញ ជាពិសេសប្រសិនបើលោក Wenger នៅតែមិនព្រមយល់ស្របតាមការទាមទាររបស់កីឡាករលំដាប់ពិភពលោកផ្សេងទៀត ដើម្បីនាំយកពួគគេមកចូលរួម ខណៈកាំភ្លើងធំកំពុងប្រជែងគ្នាយ៉ាងខ្លាំងបំផុតក្នុងការចុះហត្ថលេខាលើកីឡាករទាំងនេាះក្នុងទីផ្សារកីឡាបាល់ទាត់។

យោងតាមសេចក្តីរាយការណ៍ខាងលើនេះ រៀបរាប់ពីទំនាក់ទំនងរវាងក្លិបកាំភ្លើងធំ Arsenal និងលោក Wenger ហាក់ដូចជាការពិត ផ្ទុយទៅវិញគ្មានការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅឡើយទេ ។ ការពិតទៅប្រសិនបើលោក Wenger មិនអាចរៀបចំក្រុមអោយងើបចេញពីភាពបរាជ័យបាននោះទេ ប្រាកដណាស់គាត់នឹងចាកចេញនៅរដូវក្តៅខាងមុខនេះជាមិនខាន ។

Leave a Reply

Your email address will not be published.


*


Scroll Up