Monreal៖ Alexis និង Ozil រង់ចាំតែលោក Wenger ចុះហត្ថលេខាទេ

តាមរយៈគេហទំព័រ Goal.com កីឡាករ Nacho Monreal របស់ក្រុមកាំភ្លើងធំ Arsenal បានអះអាងថាកីឡាករ Alexis Sanchez និងកីឡាករ Mesut Ozil អ្នកទាំងពីរកំពុងរង់ចាំមើលលោក Arsene Wenger ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមុនសិន ទើបអ្នកទាំងពីរធ្វើតាមក្រោយ ។

កីឡាកររូបនេះបានបញ្ជាក់ថា លោកនិងកីឡាករដទៃផ្សេងទៀតនៅតែគាំទ្រលោក Asene Wenger អោយបន្តធ្វើជាអ្នកគ្រប់គ្រងកាំភ្លើងធំ Arsenal ដដែល ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងអាចឃើញច្បាស់ថា លោក Asene Wenger នឹងបន្តកិច្ចព្រមព្រៀងថ្មីរបស់គាត់ មិនថារដូវកាលនេះ រឺរដូវកាលក្រោយ។

មានអ្នកគាំទ្រជាច្រើនបានសន្មត់ថា ប្រសិនបើអ្នកគ្រប់គ្រងសញ្ជាតិបារាំងរូបនេះ នៅតែបន្តដឹកនាំក្រុមកាំភ្លើងធំ Arsenal ទៀតនោះ កីឡាករ Mesut Ozil និងកីឡាករ Alexis Sanchez ប្រាកដជាចាកចេញ។ ផ្ទុយពីការប៉ាន់ស្មានខាងលើ កីឡាករ Nacho Monreal បាននិយាយទៅកាន់អ្នកសារពត៌មាននិងផ្តល់នូវការពន្យល់ផ្សេងពីនេះទៅវិញ។

កីឡាករ Monreal បានបញ្ជាក់ថា៖ យើងទាំងអស់គ្នា (កីឡាករទាំងអស់) នៅតែគាំទ្រអោយលោក Wenger បន្តការដឹកនាំទៀត ។

ក្រុមកាំភ្លើងធំ Arsenal បានផ្តល់កិច្ចសន្យាថ្មីអោយគាត់រួចទៅហើយ គាត់មានគំនិតផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់នឹងធ្វើការសម្រេចចិត្ត ថាតើត្រូវបន្តឬមិនបន្ត ។ ដូច្នេះអ្វីដែលគាត់បានធ្វើនឹងក្លាយជារឿងដែលល្អបំផុតសម្រាប់គាត់ក៏ដូចជាសម្រាប់ក្រុមកាំភ្លើងធំ Arsenal ទាំងមូលយ៉ាងប្រាកដ ។ និយាយជារួម សម្រាប់ក្រុមកីឡាករក៏ដោយ រឺសម្រាប់ក្រុមកំាភ្លើងធំ Arsenal ក៏ដោយ ទាំងអស់គ្នានឹងបន្តនៅជាមួយគ្នា។

ផ្អែកលើកាលៈទេសៈបច្ចុប្បន្ន អ្នកគ្រប់គ្រងរូបនេះមិនទាន់បានបញ្ចប់កិច្ចសន្យារបស់គាត់នៅឡើយទេ និងក៏មិនទាន់បានបញ្ជាក់ទាក់ទងនឹងការបន្ដកិច្ចសន្យាថ្មីដែរ ដោយហេតុនេះហើយទើបកីឡាករសំខាន់ពីររូបដូចមានកីឡាករ Alexis និងកីឡាករ Mesut Ozil ដែលនឹងបញ្ចប់កិច្ចសន្យារបស់ពួកគេរដូវកាលក្រោយនោះ កំពុងរង់ចាំមើលលើស្ថានភាពរបស់អ្នកគ្រប់គ្រង ថាតើគាត់នៅ រឺមិននៅ ដើម្បីអនុវត្តតាម ។

វាជាស្ថានភាពមិនច្បាស់លាស់ ដូចនេះមិនអាចជួយអ្វីបានឡើយ ព្រោះវាមិនស្ថិតក្នុងដៃរបស់យើង ។

វាជាការគួរឱ្យភ្ញាក់ផ្អើលណាស់ ក្រោយកីឡាករ Nacho Monreal បានផ្ដល់ ការគាំទ្ររបស់លោកដល់អ្នកគ្រប់គ្រងលោក Asene Wenger ។ វាជាទង្វើមិនសាកសមទេដែលកីឡាករមួយរូបមកប្រាប់អ្នកសារពត៌មានខាងក្រៅអំពីការចាកចេញរបស់អ្នកគ្រប់គ្រងរបស់គេទៅវិញ ។ ទោះយ៉ាងណាមតិយោបល់របស់លោកអំពីកីឡាករ Sanchez និងកីឡាករ Özil ក៏គួរឱ្យចាប់អារម្មណ៍ណាស់ដែរ ។ អ្នកគាំទ្ររបស់ Arsenal ជាច្រើនរំពឹងថាអ្នកទាំងពីរនឹងចាកចេញនៅរដូវក្តៅខាងមុខនេះ ប៉ុន្តែប្រហែលជាពួកគេមិនបានដឹងរឿងនៅពីក្រោយឆាកនេះទេមើលទៅ ។

អ្វីដែលយើងអាចធ្វើបានពេលនេះគឺរង់ចាំមើលថា តើមតិយោបល់របស់កីឡាករ Monreal ពិតរឺយ៉ាងណា។

Leave a Reply

Your email address will not be published.


*


Scroll Up