ពាក្យចចាមអារាម៖ លោក Arsene Wenger យល់ព្រមលើកិច្ចព្រមព្រៀងថ្មី

របាយការណ៍មួយបានបង្ហាញថាលោក Arsene Wenger បានយល់ព្រមបន្តកិច្ចសន្យារបស់លោកនៅក្រុមកាំភ្លើងធំ Arsenal ហើយ។

អ្នកគ្រប់គ្រងសញ្ជាតិបារាំងនេះបានទទួលរងការរិះគន់យ៉ាងខ្លាំងនៅប៉ុន្មានខែចុងក្រោយ ដោយសារតែអ្នកគាំទ្រមួយចំនួនធំបានបង្ហាញការខកចិត្តពីការដឹកនាំក្រុមកាំភ្លើងធំ Arsenal នៅ Premier League និង Champions League ។

របាយការណ៍ជាច្រើនបានអះអាងថាលោក Wenger នឹងបន្តនៅកីឡដ្ឋាន Emirates យ៉ាងហោចណាស់រយៈមួយឆ្នាំទៀត បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយក្លិបនេះ។

ទោះជាយ៉ាងណានៅពេលសួរអំពីសំនួរនេះក្នុងបទសម្ភាសមួយ អ្នកគ្រប់គ្រង និង ជាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal នៅតែឆ្លើយបែបស្ទាក់ស្ទើរ និងប្រយ័ត្តប្រយែងនៅឡើយ។

គេហទំព័រ The Express បានដកស្រង់សម្តីលោក Wenger ថា៖ ខ្ញុំនៅមិនអាចផ្តល់ពត៌មានណាមួយដល់អ្នកបានទេនាពេលនេះទាក់ទងនឹងអនាគតរបស់ខ្ញុំ ថាតើខ្ញុំនៅជាអ្នកគ្រប់គ្រងយូរប៉ុណ្ណានោះ តែដរាបណាខ្ញុំនៅតែជាអ្នកគ្រប់គ្រងកាំភ្លើងធំ Arsenal ការងារទាំងស្រុងគឺខ្ញុំផ្តោតលើក្លិបនេះ។​ មិនមានអ្វីសំខាន់នេាះទេ សំរាប់ការចាកចេញរបស់ខ្ញុំ អ្វីដែលសំខាន់នេាះគឺខ្ញុំនឹងធ្វើឱ្យបានល្អបំផុតសម្រាប់ក្លិបនេះ។

នៅពេលនេះយើងកំពុងដោះស្រាយអំពីការលំបាកជាច្រើន ដើម្បីនាំយកលទ្ធផលល្អ ពិសេសទៅទៀតនោះគឺការផ្តោតអារម្មណ៍លើខ្លួនយើងដើម្បីធ្វើបានល្អប្រសើរបន្ថែមទៀត។

យើងកំពុងស្ថិតលើផ្លូវដ៏លំបាកដើម្បីបញ្ចប់រដូវកាលនេះអោយបានល្អ បើសិនជាអ្នកកំពុងស្ថិតក្នុងស្ថានការណ៍បែបនេះ អ្នកត្រូវបត់បែនតាមកាលៈទេសៈ ហើយត្រូវគោរពតាមគោលការណ៍នូវអ្វីដែលអ្នកត្រូវធ្វើ តួយា៉ង យើងត្រូវត្រៀមខ្លួន និងរៀបចំក្រុមអោយបានល្អសំរាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup មួយវិញទៀត ក្នុង Premier League យើងនៅមានពីរប្រកួតនៅក្នុងដៃ ដូចនេះវាពិតជាផ្លូវដ៏សែនលំបាក។

Leave a Reply

Your email address will not be published.


*


Scroll Up