អ្នកចាត់ការថ្នាលយុវជន Andries Jonker ចេញពី Arsenal ទៅ Wolfsburg

អ្នកចាត់ការទូទៅថ្នាលយុវជន Arsenal លោក Andri Jonker នឹងចាកចេញពី Arsenal ហើយនឹងត្រូវក្លាយជាអ្នកចាត់ការទូទៅថ្មីនៃក្របខ័ណ្ឌ Bundesliga គឹក្រុម Wolfsburg ។អតីតអ្នកចាត់ការវ័យ 54 ឆ្នាំរូបនេះបានផ្លាស់ពី Wolfsburg មកកាលពីខែកក្កដាឆ្នាំ 2014 ទទួលបានការសរសើរពីសំណាក់ក្រុមកាំភ្លើងធំ Arsenal យ៉ាងខ្លាំង តែពេលនេះត្រូវត្រឡប់ទៅ Wolfsburg វិញហើយ។

Jonker បានចុះកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ 2018 ជាមួយ Wolfsburg និងបានថ្លែងអំណរគុណដល់ Arsenal សម្រាប់ការពេលវេលារបស់លោកកន្លងមក។

ថ្លែងក្នុងគេហទំព័រផ្លូវការរបស់ Arsenal: ខ្ញុំមានមោទនភាពណាស់រយៈពេលបីឆ្នាំនៅ Arsenal ។ យើងបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយវាអស្ចារ្យណាស់ដែលបានក្លាយជាផ្នែកមួយរបស់ក្លិប ក្នុងការអភិវឌ្ឍន៍កីឡាករវ័យក្មេង។ ខ្ញុំចាកចេញពីក្រុមល្អ ក្រុមការងារដ៏អស្ចារ្យ ហើយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នានៅទីនោះ រួមទាំងក្រុមប្រឹក្សាភិបាល, លោកប្រធាននាយកប្រតិបត្តិ Ivan Gazidis និងលោក Arsene Wenger សម្រាប់ការគាំទ្រទាំងអស់។ ថ្នាលយុវជនរបស់ Arsenal មានកីឡាករល្អៗមួយចំនូន ខ្ញុំសង្ឃឹមថានឹងបានឃើញពួកគេមានអនាគតល្អក្នុងអាជីពបាល់ទាត់របស់ពួកគេ។

Leave a Reply

Your email address will not be published.


*


Scroll Up