Fenerbahce ចង់បាន Ozil មកជំនួស Van Persie

ក្លិប Fenerbahce កំពុងកំណត់ទិសដៅលើកីឡាករ Mesut Ozil ដោយហេតុថាពួកគេកំពុងស្វែងរកកីឡាករមកជំនួសកីឡាករ Robin van Persie បើយោងតាមគេហទំព័រ The Mirror

នាពេលបច្ចុប្បន្ននេះកិច្ចព្រមព្រៀងរបស់កីឡាករអន្តរជាតិអាល្លឺម៉ង់នឹងផុតកំណត់នៅរដូវកាលក្រោយ ដោយសារ Ozil មិនទាន់យល់ព្រមបន្តកិច្ចសន្យាជាមួយក្រុមកាំភ្លើងធំ Arsenal ធ្វើអោយមានការរំពឹងទុកថាការចាកចេញរបស់គាត់អាចកើតមានមែន។

ក្លឹប Fenerbahce មានបំណងបង្កើតអោយមានការចុះហត្ថលេខាដ៏ធំមួយនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមើលទៅ Ozil ជាបេក្ខជនល្អឥតខ្ចោះសំរាប់ក្រុមរបស់ពួកគេ។ អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Van Persie នឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ ធ្វើអោយក្លិបត្រូវរៀបចំកញ្ចប់ថវិកាសម្រាប់ការផ្លាស់ប្តូរមួយមកលើ Ozil ។

ខណៈពេលដែលក្រុម Arsenal ក៏ចង់រក្សាទុកកីឡាករ Ozil ដែរ តែបើតាមមើលទៅ កាំភ្លើងធំ Arsenal ទំនងជាអាចនឹងលក់ Ozil ចុងបញ្ចប់នៃរដូវកាលនេះវិញ ជាជាងទុកអោយកីឡាកររូបនេះផ្ទេរចេញដោយឥតតំលៃខ្លួនពេលផុតកុងត្រា។ កីឡាករ Ozil ធ្លាប់បានសារភាពកាលពីមុនថា គាត់មានបំណងចង់ទៅលេងនៅប្រទេសទួរគី ហើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពត៌មាននេះបានសាយភាយពេញទូទាំងប្រទេសទូរគីតែម្តង។

ម្យ៉ាងវិញទៀត ម្ចាស់ពានរង្វាន់ World Cup នេះក៏ធ្លាប់បាននិយាយថា រូបគេនឹងបន្តនៅជាមួយកាំភ្លើងធំ Arsenal ប្រសិនបើលោក Arsene Wenger នៅបន្តជាអ្នកគ្រប់គ្រងដែរ តែពេលបច្ចុប្បន្នលោក Wenger នៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា នៅរឺមិននៅ ។

ក្នុងឆ្នាំ 2013 ការផ្ទេរចូលមកកាំភ្លើងធំ Arsenal ពីក្លិប Real Madrid របស់ Ozil បានក្លាយជាកំណត់ត្រាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេរបស់ក្លិប ។

របាយការណ៍ចុងក្រោយបានអះអាងថាកីឡាករ Ozil បានអាក់អន់ចិត្តនឹងលោក Arsene Wenger ស្របពេលជាមួយនឹងការអវត្តមានរបស់លោកជាច្រើនប្រកួតដែរ ក្រោយមកក៏លេចលឺថា អ្នកគ្រប់គ្រងសញ្ជាតិបារាំងនេះមានគម្រោងរួចហើយសម្រាប់ពេលអនាគត និងចង់នាំយកខ្សែប្រយុទ្ធកីឡាករ Lacazette និងកីឡាករ Kylian Mbappe មកជំនួសកន្លែងរបស់កីឡាករ Ozil និង Alexis Sanchez ។

Leave a Reply

Your email address will not be published.


*


Scroll Up