Sanchez ទំនងជានឹងចាកចេញពីទឹកដី Emirates ទៅចូលរួមជាមួយ PSG, Juventus រឺ AC Milan

បើយោងតាមរបាយការណ៍ ក្រុមកាំភ្លើងធំ Arsenal អាចអនុញ្ញាតអោយកីឡាករ Alexis Sanchez ចាកចេញក្នុងពេលបង្អួចផ្ទេរកីឡាកររដូវកាលក្រោយ។

កិច្ចសន្យាលើកីឡាករឈីលីនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ ហើយគាត់បានច្រានចោលរហូតការបន្តកិច្ចព្រមព្រៀងថ្មី។ ឥឡូវគាត់ទំនងជានឹងចាកចេញពីទឹកដី Emirates ទៅចូលរួមជាមួយ PSG, Juventus រឺ AC Milan ។

បើយោងតាមសារពត៌មាន Don Balon ថា Arsenal ទទួលស្គាល់ថាកីឡាករ Sanchez ទំនងជានឹងចាកចេញ ហើយពេលនេះក្លឺបកំពុងចរចាពីលទ្ធភាពដោះដូរគាត់ជាមួយ Alvaro Morata ។

របាយការណ៍នេះបានអះអាងថា Arsenal នៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចុះហត្ថលេខាលើ Morata ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំមកទឹកដី Emirates។ អនាគតជំរើសជាតិអេស្ប៉ាញ Morata មិនបានឋិតនោះក្នុងជម្រើសដំបូងរបស់ Real នៅរដូវកាលនេះទេ លោកនៅពីក្រោយកីឡាករ Karim Benzema និងមានលទ្ធភាពខ្ពស់ក្នុងការផ្លាស់ប្តូរទៅកាន់ក្លឹបធំដូច Arsenal។

បញ្ហាការបន្តកុងត្រារបស់ Alexis Sanchez ជារឿងព្រួយបារម្ភមួយរបស់ Arsenal ដែលនឹងឈានដល់ការបាត់បង់កីឡាករល្អបំផុត។ លោក Wenger តែងតែទទូចថាអាទិភាពចង់អោយគាត់ចុះកិច្ចសន្យាថ្មីអោយបានឆាប់។
លោក Wenger៖ ខ្ញុំនឹងមិនជឿលើពត៌មានទាំងអស់ដែលនិយាយអំពីការចាកចេញរបស់ Alexis Sanchez ដ៏រាបណាគាត់ថា គាត់មិនបន្តកិច្ចសន្យាថ្មីទេ ប៉ុន្តែសម្រាប់ពេលនេះយើងនៅតែផ្តល់អាទិភាពអោយគាត់ចុះកិច្ចសន្យាថ្មី។

Leave a Reply

Your email address will not be published.


*


Scroll Up