ប្រកួតមិត្តភាពរវាង អ្នកគាំទ្រ Arsenal កម្ពុជា និង អ្នកគាំទ្រ Liverpool កម្ពុជា ថ្ងៃអាទិត្យ 5/03/2017

ការប្រកួតមិត្តភាពរវាង អ្នកគាំទ្រ Liverpool កម្ពុជា និង អ្នកគាំទ្រ Arsenal កម្ពុជា​ បានត្រឡប់មកវិញ ស្របពេលដែលការប្រកួតរវាងក្លឹបធំៗពីរ Liverpool និង Arsenal ក្នុងក្របខ័ណ្ណ English Premier League ប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ។

ប្រធានក្រុមអ្នកគាំទ្រ Arsenal កម្ពុជា បានផ្សព្វផ្សាយអំពីពត៌មាននៃការប្រកួតមិត្តភាពនេះ និងអំពាវនាវអោយអ្នកគាំទេ Arsenal នៅកម្ពុជាចូលរួមអោយបានច្រើន។

ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី5 ខែមិនា ឆ្នាំ2017 នេះ វេលាម៉ោង 4ល្ងាច នៅទីលានស្មៅសម្បនិម្មិត Rooy7 ទួលគោគ។ អ្នកគាំទ្រអាចរកទីតាំងទីលានតាមរយៈ Google map ខាងក្រោម៖

តាមរយៈប្រធានក្រុម, Arsenal កម្ពុជា នឹងប្រើឯកសណ្ឋានក្រៅទឹកដី ពណ៌ទឹកបុិច ឆ្នូតបៃតង ហើយ គូរប្រកួតនឹងត្រូវពាក់ឯកសណ្ឋានពណ៌ក្រហម។ ដូចគំរូខាងក្រោម៖

ប្រវត្តិជួបគ្នា4ប្រកួតកន្លងមករាប់ទាំងប្រកួតមិត្តភាព និង ពានរង្វាន់ Souvenir Cup សំរាប់ក្រុមអ្នកគាំទ្រទាំងពីរ៖
– ថ្ងៃទី10 ខែមករា ឆ្នាំ2016 Arsenal KH 12 – 11 Liverpool KH (ប្រកួតមិត្តភាព)
– ថ្ងៃទី16 ខែសីហា ឆ្នាំ2015 Arsenal KH 3 – 3 Liverpool KH (ប្រកួតពាក់កណ្តាល់ផ្តាច់ព្រាត់ពាណ Souvenir Cup)
– ថ្ងៃទី05 ខែមេសា ឆ្នាំ2015 Arsenal KH ចាញ់ Liverpool KH (មិនចាំលទ្ធផល)
– ថ្ងៃទី24 ខែសីហា ឆ្នាំ2014 Arsenal KH 8 – 3 Liverpool KH (ប្រកួតមិត្តភាព)

បញ្ជាក់៖ បើទោះជាគាំទ្រក្រុមបរទេសផ្សេងគ្នា តែនេះជាការប្រកួតមិត្តភាព ក្នុងស្មារតី កីឡារ សុខភាព មិត្តភាព រាប់អានគ្នា មិនមានបំណងផ្ចាញ់ផ្ជាល់ រឺហេតុផលផ្សេងក្រៅពីនេះទេ មិនថា អ្នកគាំទ្រArsenal រឺអ្នកគាំទ្រក្រុមផ្សេងក៏ដោយ។

រូបភាពប្រកួតកន្លងមក៖

Leave a Reply

Your email address will not be published.


*


Scroll Up