លោក Mourinho ហៀបនឹងជំនួសលោក Wenger នៅ Arsenal មុនពេលក្លាយជាអ្នកចាត់ការ Manu

លោក Jose Mourinho ធ្លាប់ត្រូវបានអញ្ជើញអោយគ្រប់គ្រង Arsenal ជំនួសលោក Arsene Wenger បានមុនពេលក្លាយជាអ្នកគ្រប់គ្រង Manchester United – នេះបើយោងតាម Yahoo Sport។

ក្រោយចំណាយពេលប្រាំមួយខែនៃការបណ្តេញចេញនេះជាលើកទីពីរពីសំណាក់ប្រធានក្លឹបតោខៀវ Chelsea កាលពីខែវិច្ឆិកាឆ្នាំ 2015 គឺនៅក្នុងពេលវេលារវាងការជ្រើសរើសអ្នកគ្រប់គ្រងថ្មីលើ បិសាចក្រហម Manchester United លោកបានទទួលការផ្តល់ជូនពិសេសជាច្រើនពីក្លិបផ្សេងគ្នា ក្នុងនោះក៏មានក្រុមកាំភ្លើងធំ Arsenal ដែរ។

ក្រុមបិសាចក្រហមបានស្វែងរកអ្នកជំនួសលោក Louis van Gaal, ខណៈដែលលោក Mourinho ហៀបនឹងក្លាយជាអញនកគ្រប់គ្រង Arsenal ។ មានក្លឹបផ្សេងទៀតបានរាយការណ៍ថា បានទាក់ទងទៅលោក Mourinho មាន Everton, Roma, អតីតក្លឹបរបស់គាត់ Inter Milan និង Real Madrid និង PSG ។

លោក Mourinho បានក្លាយជាអ្នកគ្រប់គ្រង Manchester United ក្នុងខែឧសភាឆ្នាំ 2016 ក្រោយបួនថ្ងៃបន្ទាប់ពីក្លឹបនេះបានបណ្តេញលោក Van Gaal ចេញ ដោយមិនអាចនាំក្រុមអោយចូលក្របខ័ណ្ឌ Champions League បាន។  

Leave a Reply

Your email address will not be published.


*


Scroll Up