Laurent Koscielny ឋិតក្នុងបញ្ជីកីឡាករដែលនឹងត្រូវប្រកួតជាមួយ Liverpool សប្តាហ៍នេះ

ខណៈពេលដែលផ្លូវរបស់ Arsenal នៅ Champions League កំពុងងាកចេញឆ្ងាយ ម្យ៉ាងក្របខ័ណ្ឌ Premier League ក៏ហាក់ប្រហាក់ប្រហែលនឹងបាត់បង់ដែរនោះ​ តែមិនមែនមានន័យថារដូវកាលនេះអស់ឱកាសទេ នៅមានពាន FA Cup ដែលពេលនេះ Arsenal ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។

ការធ្វើដំណើរទៅកាន់ទឹកដី Anfield សំរាប់សប្តាហ៍នេះ វាជាការប្រកួតដ៏សំខាន់ ខណៈពេលដែលកៅអី Top 4 រដូវកាលនេះមានកម្រិតប្រកួតប្រជែងខ្ពស់បំផុត។

បើនិយាយពីក្រុមទាំងពីរ, Liverpool ទើបតែរងបរាជ័យ 3-1 ក្រោមថ្វីជើង Leicester City ថ្មីៗនេះ ចំណែក
Arsenal លេងមិនបានល្អ ដោយសារកត្តាកីឡាកររបួស និងទទួលរងបំរាមជាច្រើនប្រកួត ដូចនេះហើយការប្រកួតចុងសប្តាហ៍នេះ នឹងក្លាយជាការប្រកួតដ៏អស្ចារ្យ ហើយទាមទារឈ្នះដាច់ខាត។

Arsenal នាំមុខតែមួយពិន្ទុប៉ុណ្ណោះ លើហង្សក្រហម តែនៅសល់មួយប្រកួតក្នុងដៃ។ បើសិនជាឈ្នះនៅថ្ងៃអាទិត្យនេះអាចនិយាយបានថា Arsenal នាំមុខប្រាំពីរពិន្ទុ ឋិតនៅលេខរៀងទីបួន ក្នុងដំណើរសម្រាប់ការប្រកួត Champions League។ 

នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើដំណើរទៅកាន់ទឹកដី Anfield សម្រាប់ Arsenal ដូចជាពិបាកណាស់។ គួររំលឹកថា Arsenal ធ្លាប់បានបរាជ័យ 5គ្រាប់ ក្រោយថ្វីជើងខ្សែរប្រយុទ្ធ Sterling Sturridge និង Suarez។ ការវិលត្រឡប់របស់ Koscielny ជាផ្នែកមួយដ៏សំខាន់ សំរាប់រកជ័យជម្នះនិងដើម្បីកក់កៅអី Top 4។ 

Leave a Reply

Your email address will not be published.


*


Scroll Up