Dortmund បានសម្រាប់តំលៃខ្លួនរបស់ Pierre-Emerick Aubameyang តើក្រុមកាំភ្លើងធំ Arsenal ត្រូវហ៊ានទេ?

វាគឺជាការលំបាកណាស់ក្នុងការប្រាប់ថាតើពេលណា​ Pierre-Emerick Aubameyang នឹងចាកចេញ ពីក្រុម Dortmund ។ក្លឹបមានកីឡាករល្អៗគ្រប់គ្រាន់ អាចជឿជាក់គ្រប់ការប្រកួតទាំងអស់ជាមួយក្រុមធំៗក្នុងពិភពលោក។

យោងតាម The Telegraph, ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេភ្ជាប់ចំណាប់អារម្មណ៍ ទៅនឹងខ្សែប្រយុទ្ធល្បឿនលឿនជាច្រើនលើកប៉ុន្តែគ្មានអ្វីជារូបរាង​ វាអាចមកពី តម្លៃខ្លួនឬគ្មានឱកាសទិញ។ តាមសំដីនាយកប្រតិបត្តិ Hans-Joachim Watzke របស់ Dortmund លោក Wenger ទំនងជាអាចយក Aubameyang បាន: “Auba «បន្ទាប់ពីការចាកចេញរបស់ Lewandowski​ ជាមួយនឹងការផ្តល់ជូន 80 លានអុឺរ៉ូ, ខ្ញុំនឹងត្រូវពិភាក្សាជាមួួយលោកប្រធានក្លិប Reinhard Rauball និង ប្រធានកីឡា លោក Michael Zorc ប្រសិនបើយើងមានគំនិតតែមួយ, យើងនឹងអាចសំរាច់ពីសំណើរទិញ Pierre-Emerick បាន។ ទោះបីជាតំលៃស្នើរសុំយ៉ាងណាក៏ដោយ ក្នុងស្ថានភាពខុសគ្នាក៏ដោយ ក៏យើងមិនមានសម្ពាធដែរ ជាទូទៅលោក Watzke បានប្រាប់ពីតម្លៃ Aubameyang របស់ជាសាធារណៈ។ 80 លានអុឺរ៉ូស្មើរនឹង 68 លានផោន ដែលមិនត្រឹមតែមាន តំលៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តទេ ប៉ុន្តែថែមទាំងជាកីឡាករថ្លៃបំផុតទី 6 នៅលើពិភពលោក។ វាគឺជាការលំបាកក្នុងការជឿថានៅពេលនេះលោក Wenger នឹងចំណាយលុយយ៉ាងច្រើន សម្រាប់ពិចារណាលើខ្សែប្រយុទ្ធរូបនេះ ចំនួនទឹកប្រាក់នេះក្រុម Arsenal អាចចំណាយរឺធ្វើរឿងជាច្រើនផ្សេងទៀតបាន ហើយពិបាកនឹងជឿថាក្រុមកាំភ្លើងធំ Arsenal នឹងធ្វើកិច្ចព្រមព្រៀងណាមួយសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ បើពិនិត្យមើលទំរង់លេងរបស់ Pierre-Emerick Aubameyang វិញក្នុងក្របខ័ណ្ណ Champions League គាត់ធ្វើបានយ៉ាងល្អ ហើយទំនងជាអាចទៅលេងនៅក្លឹបយក្យអេស្ប៉ានណាមួយ រឺក្លឹបអ្នកមាននៅចិន

Leave a Reply

Your email address will not be published.


*


Scroll Up