Arsenal មិនបានត្រៀមខ្លួនផ្នែកស្មារតីពេលប្រកួតជាមួយក្រុម Watford

អ្នកចាត់ការកាំភ្លើងធំលោក Arsene Wenger រិះគន់កាំភ្លើងធំ: នេះគឺជាមូលហេតុដែលយើងបានចាញ់ក្រុម Watford ដោយសារកូនក្រុមមិនបានត្រៀមខ្លួនជាស្រេចផ្នែកបញ្ញាស្មារតី

ក្រុមកាំភ្លើងធំ Arsenal បានបរាជ័យក្រោមថ្វីជើងរប់សក្រុម Watford 2-1 នៅ Emirates ធ្វើអោយក្តីសង្ឃឹមលើកពានរបស់ពួកគេរំកិលកាន់តែឆ្ងាយ។

Arsenal បានរបូតបាល់ពីរគ្រាប់នៅនាទីទី 13 ទាត់បញ្ចូលទីដោយកីឡាករ Kaboul និង Troy Deeney Alex Iwobi រកបានមួយគ្រាប់វិញនៅលើ 58 នាទី ហើយរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។  

ហើយលោក Wenger មិនពេញចិត្តជាមួយកូនក្រុមរបស់គាត់ បានបាត់បង់ទំនុកចិត្តនៅក្នុងការប្រកួតនេះ។ លោកបាននិយាយថា: វាច្បាស់ណាស់យើងបានបាត់បង់ទំនុកចិត្ត។យើងមានសំណាងសម្រាប់គ្រាប់បាល់ដំបូង ដែលត្រូវបានផ្លាតចេញ បាល់ free-kick មានកំលាំងខ្សោយ។ យើងប្រកួតក្នុងទឹកដីរបស់យើង តែបើក្រឡេកមើលពីស្ថិតិការប្រកួត យើងរងសម្ជាធយ៉ាងខ្លាំងពីគួរប្រកួត ដែលអាចនិយាយបានថា វាខុសពីការប្រកួតធម្មតា។ កីឡាករ មានរាងកាយរឹងមាំ តែកំលាំងមានមិនដល់ 90%។ 

ក្រោយចាញ់ការប្រកួតនេះ Arsenal ធ្លាក់មកលេខ3 តាមពីក្រោយ Chelsea 9 ពិន្ទុ។ 

Leave a Reply

Your email address will not be published.


*


Scroll Up