បឹងកេត​ស្មើ Lao Toyota ១-១ ទាំង​នៅ​សល់​គ្នា​ត្រឹម៩​នាក់​

ក្លិប​ បាល់​ទាត់​បឹងកេត​អង្គរ​​បាន​ត្រឹម​ស្មើ​គ្នា​១ទល់នឹង១ ជាមួយ​នឹង​ Lao Toyota ក្នុង​ជំនួប​ play-off ពាន​រង្វាន់​ AFC Cup 2017 នា​ពហុកីឡដ្ឋាន​ជាតិ នៃ​រាជធានីភ្នំពេញ​ នា​ល្ងាច​ថ្ងៃ​អង្គារ​​ ទី៣១ ខែ​មករា​។

ឃួន ឡាបូរ៉ាវី​ ជា​អ្នកទាត់​បំប៉ោង​សំណាញ់ទី​ឲ្យបឹង​កេត​​អង្គរ នាំ​មុខ​នៅនាទីទី១៣ តែ​៥​នាទី​ក្រោយ​មក​ក៏​របូត​មួយ​គ្រាប់​ឲ្យ​ Lao toyota វិញ​។
អ្វី​សំខាន់​នោះ គឺ អ្នក​ចាំ​ទី ស៊ូ យ៉ាទី និង ខ្សែ​ការពារ​ ស៊ុន សុវណ្ណរិទ្ធី ត្រូវ​បាន​អាជ្ញាកណ្ដាល​ដក​កាត​ក្រហម​ នៅ​​វគ្គទី១។
ជើងទី២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទឹក​ដី​របស់​ Lao Toyota វិញ​ម្ដង នៅ​ថ្ងៃទី​០៧ ខែ​កុម្ភៈ៕
ប្រភព កីឡាដេលី 
អត្ថបទ ៖ អភ័យវង្ស

Leave a Reply

Your email address will not be published.


*


Scroll Up