Ozil ប្រហែលមិនអាចលេងបាន ខណៈ Arsenal ត្រូវប្រកួតនឹង Liverpool ចុងសប្តាហ៍នេះដោយសារជំងឺផ្តាសាយ

របាយការណ៍របស់ Goal.com ថាលោកមិនបានធ្វើដំណើរទៅ Merseyside ជាមួយក្រុមកាំភ្លើងធំ Arsenal ទេ ហើយឥឡូវនេះគឺស្ទើរតែជាក់លាក់ថានឹងខកខានមិនបានប្រកួតនៅ Anfield ទៀត។

Ozil ត្រូវបានគេបញ្ជូនមកផ្ទះវិញពីការហ្វឹកហាត់នៅថ្ងៃពុធ តាមដំបូន្មានរបស់គ្រូពេទ្យប្រចាំក្លិប ក្រោយមកលោក Arsene Wenger បាននិយាយនៅក្នុងសន្និសីទកាសែតមុនការប្រកួតរបស់លោកថា ខ្សែបម្រើរូបនេះនឹងមានវត្តមានសំរាប់ការប្រកួតនេះ ឥឡូវនេះយើងបានអោយគាត់សំរាកនៅឯផ្ទះ និងត្រៀមខ្លួនសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League សប្តាហ៍ក្រោយ វគ្គ 16 ក្រុមចុងក្រោយក្នុងការប្រកួតជើងទីពីរជាមួយនឹងក្រុម Bayern Munich ។

វាពិតជាពិបាកណាស់សំរាប់លោក Wenger ក្នុងការរៀបក្រុមដើម្បីយកឈ្នះ Bayern Munich អោយបាននោះ។ ការប្រកួត Champions League នឹងចាប់ផ្តើមជើងទីពីរនៅថ្ងៃអង្គារនេះ ហើយបើតាមរូបមន្តនៃការប្រកួត Arsenal ត្រូវការឈ្នះ 5-1 ឯណោះ។

ការប្រកួតចុងសប្តាហ៍នេះ ហង្សក្រហម Liverpool កំពុងប្រជែងកៅអី Top 4 ខណៈ Ozil ដែលជាកីឡាករសំខាន់អាចនឹងអវត្តមាន។

ឥឡូវនេះកីឡាករ Ozil អាចនឹងដូចមិត្តរួមក្រុម Santi Cazorla និង Mohamed Elneny ដែលបានត្រឹមអង្គុយនៅខាងក្រៅមើលការប្រកួត។ 

Leave a Reply

Your email address will not be published.


*


Scroll Up